អតីតកីឡាករស្កុតឡែន លោក Chris Sutton បានផ្ដល់សម្ភាសន៍ទៅកាន់ Daily Mail ដោយនិយាយប្រធានបទជាច្រើន ពាក់ព័ន្ធនឹង Manchester United ហើយបុរសវ័យ៥០ឆ្នាំ យល់ឃើញថា Harry Maguire សមជាប្រធានក្រុមជាងខ្សែបម្រើ Bruno Fernandes។
Maguire បង្ហាញសមត្ថភាពបានយ៉ាងល្អ ក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ហើយគេទទួលបានទំនុកចិត្តពីអ្នកចាត់ការ Erik ten Hag ក្នុងការដាក់ឱ្យលេងក្នុងជម្រើស១១នាក់ដំបូង។
ខ្សែការពារកណ្ដាលវ័យ៣០ឆ្នាំ ត្រូវបានដកតំណែងប្រធានក្រុមទៅឱ្យ Fernandes កាលពីរដូវក្ដៅកន្លងទៅ ប៉ុន្ដែលោក Sutton យល់ឃើញថា គេសមជាប្រធានក្រុមជាងខ្សែបម្រើព័រទុយហ្កាល់ ស្របពេល Man Utd កំពុងប្រឈមនឹងការលំបាកដូចបច្ចុប្បន្ន។
លោក Sutton បាននិយាយថា៖ “អ្នកក្រលេកមើល ប្រធានក្រុមដ៏អស្ចារ្យរបស់ Manchester United នាអតីតកាល។ [Roy] Keane, [Bryan] Robson, [Steve] Bruce, [Nemanja] Vidic និង [Gary] Neville”។
“យើងបានការពារលោក Ten Hag មកទល់នឹងពេលនេះ តែវាអាស្រ័យលើ Ten Hag ក្នុងការផ្លាស់ប្ដូរប្រធានក្រុម ហើយ Bruno ចូលមកកាន់តួនាទីនេះ។ ហើយមានហេតុផលជាច្រើន ដោយសារតែ Maguire នឹងមិនបានលេង ប៉ុន្ដែខ្ញុំគាំទ្រ Maguire ក្នុងការធ្វើជាប្រធានក្រុម។ ខ្ញុំចង់ឱ្យគេដឹកនាំក្រុមជាង Bruno”៕