Chelsea បានរងបរាជ័យជាលើកទី៦ជាប់ៗគ្នាក្រោមការដឹកនាំរបស់លោក Frank Lampard បន្ទាប់ពីរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៣-១ ទល់នឹងក្រុម Arsenal។ ក្រុមកាំភ្លើងធំបានយកឈ្នះ ក្រោយបរាជ័យ ៤-១ ក្រោមថ្វីដៃក្រុម Manchester City ហើយបានបញ្ចប់ ៤ប្រកួត មិនទាន់ស្គាល់ការឈ្នះរបស់ពួកគេជាមួយនឹងទម្រង់លេងដ៏ល្អនៅឯកីឡដ្ឋាន Emirates។
ក្រុមរបស់លោក Mikel Arteta បានត្រលប់មកកំពូលតារាងវិញ យ៉ាងហោចណាស់រហូតដល់ Manchester City ប្រកួតជាមួយ West Ham នៅថ្ងៃពុធ។ប៉ុន្តែសម្រាប់ Chelsea វាកាន់តែវេទនាក្រោមការដឹកនាំរបស់ក្លឹប និងគ្រូបង្វឹកបណ្ដោះអាសន្ន Lampard ខណៈដែលពួកគេបានចាញ់រាល់ការប្រកួតដែលគាត់បានដឹកនាំ ដោយចាប់ផ្តើមជាមួយនឹងការបរាជ័យក្រោមស្នាដៃក្រុម Wolves កាលពីថ្ងៃទី៨ ខែមេសា។
ប៉ុន្តែសម្រាប់ Chelsea វាកាន់តែវេទនាក្រោមការដឹកនាំរបស់ក្លឹប និងគ្រូបង្វឹកបណ្ដោះអាសន្ន Lampard ខណៈដែលពួកគេបានចាញ់រាល់ការប្រកួតដែលគាត់បានដឹកនាំ ដោយចាប់ផ្តើមជាមួយនឹងការបរាជ័យក្រោមស្នាដៃក្រុម Wolves កាលពីថ្ងៃទី៨ ខែមេសា។