Barcelona អាចនឹងចុះហត្ថលេខាលើ Alexis Sanchez ដើម្បីមកជំនួស Dembele ដែលទៅ PSG

ខែ​សីហា 1, 2023

យោងតាម អ្នកការសែត Josep Capdevila បានរាយការណ៍ថា៖ ក្លិប Barcelona អាចចុះហត្ថលេខាលើកីឡាករជើងចាស់ Alexis Sanchez ដើម្បីមកជំនួស Ousmane Dembele ដែលនឹងផ្លាស់ទៅកាន់ក្លិបបារាំង Paris Saint-Germain។

អ្នកតំណាងរបស់កីឡាករអន្តរជាតិឈីលីរូបនេះ ស្ថិតនៅក្នុងទីក្រុងបាសេឡូណានាពេលថ្មីៗនេះ។ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបច្ចុប្បន្នគ្មានក្លឹបលេងនោះទេ ក្រោយពីផុតកុងត្រាជាមួយក្លិប Marseille។ Alexis Sanchez នឹងចុះហត្ថលេខាលេងឱ្យ Barcelona ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ។

កាលពីរដូវកាលមុន ខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបានចំនួន ១៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៣លើកក្នុងការបង្ហាញខ្លួនសរុប ៤៤លើកឲ្យក្លិបបារាំង Marseille។ ខណៈក្នុងរដូវកាលដំបូងនៅលើទឹកដីបារាំង Alexis ហាក់ជួបអាជីពប្រសើរឡើងវិញ មិនដូចកាលលេងនៅ Manchester United និង Inter Milan នោះទេ។

អតីតកីឡាករក្រុមកាំភ្លើងធំ Arsenal ខ្សែប្រយុទ្ធជើងចាស់ Alexis Sanchez ធ្លាប់លេងឱ្យក្លិប FC Barcelona ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០១៤ ដោយស៊ុតបញ្ចូលទីបាន ៤៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានចំនួន ៣៧ ដង៕ ប្រភព :
Tribuna