បរទេស៖ ប្រធានផ្នែកកីឡារបស់ក្លឹប Barcelona ដែលទើបនឹងដំឡើងថ្មី លោក Deco បានបញ្ជាក់ថា ក្លឹបបានពិភាក្សាជាមួយ Paris Saint-Germain (PSG) និង Al-Hilal ដើម្បីខ្ចីជើង Neymar Jr. ។
បុរសជនជាតិព័រទុយហ្គាល់បាននិយាយតាមរយៈ Ge Globo (h/t @ActuFoot_ on X) ថា៖ «គ្រប់គ្នាដឹងថា វាមិនអាចទៅរួចទេក្នុងការចុះហត្ថលេខាលើNeymar។
យើងត្រូវការកិច្ចព្រមព្រៀងជាមួយ PSG ដែលមិនបានកើតឡើង។ យើងបានព្យាយាមស្វែងរកដំណោះស្រាយ (ការខ្ចីជើង) ជាមួយក្លឹបអារ៉ាប៊ីសាអូឌីត ដើម្បីយក Neymar យ៉ាងហោចណាស់មួយឆ្នាំ។ ប៉ុន្តែការស្នើសុំទាំងអស់បានបដិសេធ។ ហើយ Al-Hilal បានចុះហត្ថលេខាលើគាត់ ដើម្បីរក្សាគាត់»៕