Man City មាន២ប្រកួតក្នុងដៃ ខណៈបើក្រុមរបស់លោក Guardiola ឈ្នះការប្រកួតដ៏ធំនៅសប្តាហ៍នេះ ពួកគេនឹងទាញបានត្រឹមតែពីរពិន្ទុតាមពីក្រោយក្រុម Arsenal ដោយសល់មួយប្រកួតនៅក្នុងដៃ។ ប៉ុន្តែប្រសិនបើ Arsenal ឈ្នះ គម្លាតនឹងកើនឡើងដល់ ៨ពិន្ទុជំនួសវិញ ដែលធ្វើឲ្យការប្រកួតបន្ថែមរបស់ Man City មិនគ្រប់គ្រាន់ដើម្បីលោតទៅមុខ Arsenal នោះទេ។
គ្រប់គ្នាសុទ្ធតែយល់ឃើញថា ការប្រកួតសប្តាហ៍នេះរវាង Man City និង Arsenal ជាការកណត់ជោគវាសនានៃម្ចាស់ជើងឯក Premier League រដូវកាលនេះ។ ប៉ុន្តែ Arteta មិនយល់ដូច្នោះទេ។
គាត់បាននិយាយថា៖
“យើងដឹងថាយើងត្រូវទៅ Etihad វានឹងពិបាក ប៉ុន្តែតើវានឹងសម្រេចជោគវាសនាម្ចាស់ពានរដូវកាលដែរឬទេ? ទេ មិនមែនទេ។
ជំនឿចិត្តគឺនៅទីនោះ ខ្ញុំមើលពីរបៀបដែលកីឡាករមានប្រតិកម្មបន្ទាប់ពីចាញ់ Southampton ពួកគេការពារគ្នាគ្រប់ពេលវេលា។ យើងពិតជាចង់បានវា ហើយយើងនឹងបង្ហាញវាម្តងទៀតនៅយប់ថ្ងៃស្អែក។ ប៉ុន្តែវាត្រូវតែល្អឥតខ្ចោះ ព្រោះវាគឺជាអ្វីដែលទាមទារនៅពេលនេះ ក្នុងរដូវកាលនេះ”៕