លោក Ancelotti បានបញ្ជាក់ថា លោកមានអនុស្សាវរីយ៍ល្អយ៉ាងច្រើនជាមួយ Chelsea ក៏ប៉ុន្តែលោកមិនទៅដឹកនាំក្លឹបតោខៀវនោះទេ។ លោកគិតថា Frank Lampard គឺជាជម្រើសយ៉ាងល្អសក្ដិសម ក្នុងការដឹកនាំក្លឹប Chelsea។
កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងថា លោក Ancelotti អាចនឹងទៅដឹកនាំក្លឹប Chelsea នាដើមរដូវកាលក្រោយ។ លោក Ancelotti ធ្លាប់ដឹកនាំ Chelsea ពីឆ្នាំ២០០៩ ដល់ ២០១១។
កាលពីដើមខែមេសាកន្លងទៅ ក្លឹបតោខៀវបានបញ្ចប់ការងារអ្នកចាត់ការ Graham Potter ហើយតែងតាំង Frank Lampard ជាអ្នកចាត់ការបណ្ដោះអាសន្នរហូតដល់ចប់រដូវកាលនេះ៕