ក្លឹប Al Hilal បានដាក់ដេញថ្លៃ ៤៥លានអ៊ឺរ៉ូ ចង់ទិញយក ខ្សែបម្រើ Marco Verratti ពីក្លឹប Paris Saint Germain។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
តាមពិតទៅកាលពីពេលថ្មីៗនេះថា Al Hilal បានដាក់សំណើទិញយកក្នុងតម្លៃ ៣០លានអ៊ឺរ៉ូប៉ុណ្ណោះ ប៉ុន្តែត្រូវបានបដិសេធក៏សម្រេចដំឡើងការដេញថ្លៃក្បែរ ៥០លានអ៊ឺរ៉ូ។
លោក Nasser Al Khelaifi ប្រធានក្លឹប PSG មិនមានបំណងលក់កីឡាករខាងលើនេះទេ ក្នុងករណីដែលក្លឹបអារ៉ាប៊ីសាអ៊ូឌីតនេះមិនដាក់សំណើឲ្យខ្ពស់ជាងនេះ។
Verratti មកលេងនៅ PSG តាំងពីឆ្នាំ២០១២មក ដោយនឹងបញ្ចប់កុងត្រាទៅវិញនៅឆ្នាំ២០២៦៕