Ajax បានចុះកិច្ចសន្យាផ្លូវការលើខ្សែប្រយុទ្ធវ័យក្មេង Man City ម្នាក់ ដោយមានតម្លៃផ្ទេរ ២០លានអឺរ៉ូ

ខែ​សីហា 4, 2023

(បរទេស)៖ យោងតាមប្រភព BBC បានឲ្យដឹងថា ក្លឹប Ajax បានចុះហត្ថលេខាលើខ្សែប្រយុទ្ធព័រទុយហ្គាល់ Carlos Borges ពីក្លឹបមេឃខៀវ Manchester City ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃផ្ទេររហូតដល់ ២០លានអឺរ៉ូ ដោយមានកិច្ចសន្យាកុងត្រារហូតដល់ឆ្នាំ ២០២៨។

គួរបញ្ជាក់ថា កាលពីរដូវកាលមុន កីឡាករវ័យ ១៩ឆ្នាំរូបនេះបានបញ្ចប់ដោយការស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League 2 ដោយស៊ុតបញ្ចូលទីបាន ២១គ្រាប់ក្នុង ២៤ប្រកួត៕