AC Milan បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធអន្តរជាតិអាមេរិក Christian Pulisic ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមម្ចាស់ជើងឯក Serie A បានចែករំលែកនៅលើបណ្តាញសង្គមថាពួកគេបានទិញយកកីឡាករវ័យ 24 ឆ្នាំក្នុងកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយនឹងជម្រើសសម្រាប់ឆ្នាំបន្ថែមដែលរួមបញ្ចូលក្នុងកិច្ចព្រមព្រៀងនេះ។ គាត់នឹងពាក់អាវលេខ 11 សម្រាប់ក្លឹបថ្មីរបស់គាត់ ។ ប្រធានក្រុមជម្រើសជាតិអាមេរិកបានក្លាយជាឈ្មោះចុងក្រោយបំផុតដែលចាកចេញពីក្រុម Chelsea នៅ Premier League ចំពេលមានការកែលម្អដ៏ធំមួយនៅ Stamford Bridge បន្ទាប់ពីបង្ហាញទម្រង់លេងមិនល្អរបស់ពួកគេកាលពីរដូវកាលមុន ។ កីឡាករសញ្ជាតិអាមេរិករូបនេះនឹងជួបជុំជាមួយអតីតមិត្តរួមក្រុមតោខៀវ Fikayo Tomori និងអ្នកបម្រើក្លឹបរយៈពេលវែង Ruben Loftus-Cheek ដែលបានចូលរួមជាមួយ Milan ក្នុងកិច្ចព្រមព្រៀង 15 លានផោនកាលពីចុងខែមុន ។
នៅក្នុងសារលារបស់ពួកគេទៅកាន់ខ្សែប្រយុទ្ធអាមេរិក Chelsea បានសរសេរថា “យើងសូមជូនពរឱ្យ Christian មានសុខភាពល្អ និងអរគុណគាត់សម្រាប់ការរួមចំណែកទាំងអស់របស់គាត់ក្នុងអំឡុងពេលរបស់គាត់នៅក្លឹប” ។ Pulisic កើតនៅរដ្ឋ Pennsylvania បានឆ្លងកាត់ប្រព័ន្ធយុវជនរបស់សហរដ្ឋអាមេរិក មុនពេលចូលរួមជាមួយ Borussia Dortmund ក្នុងឆ្នាំ 2015 ។ ក្នុងឆ្នាំ 2019 គាត់បានផ្លាស់ពី Bundesliga ទៅកាន់ក្រុម Chelsea នៅ Premier League ជាកន្លែងដែលគាត់បានបង្ហាញខ្លួនចំនួន 145 ដង ដោយស៊ុតបញ្ចូលទីបាន 26 គ្រាប់សម្រាប់ក្រុមតោខៀវ ។ កាលនៅភាគខាងលិចទីក្រុងឡុងដ៍ គាត់បានឈ្នះពាន Champions League មួយ ពាន European Super Cup មួយ និង Club World Cup មួយ ។
គាត់ក៏ជាជនជាតិអាមេរិកទី 2 ដែរដែលស៊ុតបានបីគ្រាប់នៅ Premier League បន្ទាប់ពីរកបានបីគ្រាប់ទល់នឹង Burnley ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលារបស់គាត់ជាមួយ Chelsea ត្រូវបានប៉ះទង្គិចដោយរបួស ហើយគាត់បានស៊ុតបាល់បញ្ចូលទីបានតែមួយគ្រាប់ប៉ុណ្ណោះ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 2 ដងក្នុង 30 ប្រកួតកាលពីរដូវកាលមុន ។ Pulisic លេងបាន 60 ប្រកួតអោយក្រុមជម្រើសជាតិអាមេរិច ដោយស៊ុតបញ្ចូលទីបាន 25 គ្រាប់ ។ គាត់បានឈ្នះ CONCACAF Nations League ពីរដងជាមួយប្រទេសរបស់គាត់ផងដែរ ។