Spur និង Brighton ត្រូវទទួលពិន័យធ្ងន់បំផុត ប្រចាំរដូវកាលនេះ

ខែ​មេសា 20, 2023

Tottenham និង Brighton ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស ធើ្វការពិន័យក្នុងមួយក្រុមជាទឹកប្រាក់រហូតដល់ទៅ ១០០,០០០ផោន ជុំវិញរឿងឈ្លោះប្រកែកគ្នាក្នុងការប្រកួត Premier League កាលពីពេលកន្លងទៅ។

ជម្លោះរវាងក្រុមទាំងសងខាង ដែលធើ្វឲ្យគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Spur លោក Cristian Stellini និងគ្រូរបស់ Brighton លោក Roberto De Zerbi តឹងសរសៃករដាក់គ្នា នៅតង់ទី២នោះ បានធើ្វឲ្យកើតជាភាពចលាចល រហូតដល់ថ្នាក់មន្រ្ដីទាំងសងខាង ប្រឈមដាក់គ្នា។

FA បានចេញនូវលិខិតដាក់ពិន័យរវាងក្រុមទាំងសងខាង ដោយបានសរសេរថា៖ «Tottenham Hotspur និង Brighton ត្រូវពិន័យជាប្រាក់ ១០០,០០០ ផោន ក្នុងមួយក្រុម ក្រោយពីប្រឈមមុខដាក់គ្នា ដែលបានកើតឡើងក្នុងអំឡុងពេលការប្រកួត Premier League របស់ពួកគេនៅថ្ងៃសៅរ៍ទី៨ ខែមេសា កន្លងទៅ»៕ ប្រភព៖ The Sun