ការចរចារកុងត្រាថ្មីរបស់ Messi និង PSG ឈានដល់ទីបញ្ចប់ ចំពេលកំពុងពិភាក្សាជាមួយ Barcelona

ខែ​មេសា 18, 2023

កិច្ចពិភាក្សាការបន្តកិច្ចសន្យាថ្មីរបស់ Lionel Messi ជាមួយក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានរាយការណ៍មកថាបានបញ្ចប់។ ពេលនេះភាគីទាំងពីរបានត្រៀមខ្លួនរួចជាស្រេចក្នុងការចែកផ្លូវគ្នានៅរដូវក្តៅនេះ ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លឹប Barcelona កំពុងតែមានការកើនឡើង។

យោងតាមរបាយការណ៍ Le Parisien ការចរចាររវាងភ្នាក់ងាររបស់ Messi និង PSG ឥឡូវនេះត្រូវបានបិទបញ្ចប់។ ពួកគេ​រាយការណ៍​ថា ភាគី​ទាំង​ពីរ​ចរចារមិនត្រូវគ្នាខ្លាំង​ទៅលើ​លក្ខខណ្ឌ​នៃ​កិច្ចសន្យា ហើយ​ឥឡូវ​ត្រូវ​បាន​កំណត់​ដល់ផ្លូវ​បំបែក​។

PSG ចង់រក្សា Messi នៅក្លឹប ហើយកំពុងពិភាក្សាជាមួយគាត់ ចាប់តាំងពីម្ចាស់ជើងឯក FIFA World Cup បានត្រលប់មកវិញក្នុងខែមករា។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនអាចស្វែងរកច្រកចេញបាននោះទេ

ដោយសារពួកគេចង់ឲ្យតារាឆ្នើមអាហ្សង់ទីនរូបនេះកាត់បន្ថយប្រាក់ឈ្នួលរបស់គាត់ ដោយសារបញ្ហាច្បាប់ Financial Fair Flay (FFP)។ ក្លឹប Barcelona បានបញ្ជាក់ថា ពួកគេកំពុងពិភាក្សាដើម្បីនាំយកម្ចាស់ជ័យលាភី Ballon d’Or ប្រាំសម័យកាលមក Camp Nou វិញ៕