Mikel និយាយពីការខកខានបាល់ប៉េណាល់ទីរបស់ Bukayo Saka យ៉ាងខ្លីថា

ខែ​មេសា 17, 2023

Arsenal បាននាំមុខមុនក្នុងការប្រកួតបើកឆាក ១០នាទីដោយគ្រាប់បាល់របស់ Gabriel Jesus និង Martin Odegaard ប៉ុន្តែត្រូវបានវាយបកវិញដោយគ្រាប់បាល់ពី Said Benrahma និង Jarrod Bowen។

ក្រុម Arsenal មានឱកាសរកគ្រាប់បាល់បន្ថែមមួយគ្រាប់ទៀតនៅតង់ទីពីរ តាមរយៈគ្រាប់បាល់ប៉េណាល់ទី ប៉ុន្តែ Saka បានបរាជ័យក្នុងការជួយឲ្យ Arsenal នាំមុខ ៣-១។

លទ្ធផលនេះបានធ្វើឱ្យក្រុម Arsenal នាំមុខក្រុម Manchester City ចំនួន ៤ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ប៉ុន្តែក្រុម City ហាក់ដូចជាកំពុងស្ថិតក្នុងកៅអីប្រជែងដណ្តើមពានយ៉ាងក្តៅគគុក ដោយសារតែការប្រកួតសល់មួយនៅក្នុងដៃរបស់ពួកគេ និងការស្វាគមន៍ក្រុមកាំភ្លើងធំទៅកីឡដ្ឋាន Etihad មុនចប់រដូវកាល។ 

SOUTHAMPTON, ENGLAND – OCTOBER 23: Bukayo Saka of Arsenal looks on during the Premier League match between Southampton FC and Arsenal FC at Friends Provident St. Mary’s Stadium on
October 23, 2022 in Southampton, England. (Photo by Ryan Pierse/Getty Images)

បន្ទាប់ពីការប្រកួតតាមរយៈ Sky Sports លោក​ Arteta បាននិយាយការពារ Saka ដែលខកខានបាល់ពិន័យប៉េណាល់ទី​ថា​៖

“កីឡាករ​ដែល​ទទួលបាន​បាល់​ពិន័យ​ប៉េណាល់ទី ហើយខកខាន​​បាល់ប៉េណាល់ទី ខ្ញុំ​មិន​ដឹងថាមានអ្នក​ណា​ដែល​មិន​ធ្លាប់ខកខាននោះទេ“៕