ក្រោយធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ស្រាប់តែលោក Erik Ten Hag បានពោលពាក្យបែបនេះ

ខែ​ធ្នូ 13, 2023

គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik Ten Hag បាននិយាយថាមិនមានអ្វីគួរអោយសោកស្តាយនោះទេចំពោះការធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ។ ក្រុម​ Manchester United បានធ្លាក់ចេញពីពានរង្វាន់កំពូលអ៊ឺរ៉ុប UEFA Champions League ហើយបន្ទាប់ពីពួកគេបានប្រកួតចាញ់ក្រុម Bayern Munich នៅក្នុងការប្រកួតចុងក្រោយ ដោយពួកគេយកឈ្នះបានតែម្តងគត់នៅក្នុងការប្រកួតចំនួន ប្រកួត ។

ជាមួយនឹងលទ្ធផលនេះនឹងធ្វើអោយសម្ពាធរបស់លោក Erik Ten Hag កាន់តែធ្ងន់ជាងមុន តែទោះបីជាយ៉ាងណាលោកនៅតែបង្ហាញការប្តេជ្ញាចិត្តទៅលើការប្រកួតបន្ទាប់របស់ក្រុម ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Erik Ten Hag បាននិយាយបែបនេះថា “យើងដឹងថាយើងចង់អោយក្រុមលេងស៊ីសង្វាក់គ្នា ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងខ្ញុំត្រូវតែកែលម្អក្រុម ជួយក្រុមអោយរីកចម្រើននិងណែនាំពួកគេ ហើយកីឡាករត្រូវតែមានទំនួលខុសត្រូវ យើងត្រូវតែធ្វើរឿងនេះជាមួយគ្នា ។ កីឡាករបានផ្តល់អ្វីៗគ្រប់យ៉ាងដែលពួកគេមាន យើងបានឃើញស្មារតីក្រុម ។

ខ្ញុំសរសើរយ៉ាងខ្លាំងចំពោះវិធីដែលពួកគេបានធ្វើការរួបរួមគ្នាក្នុងការលេងទល់នឹងក្រុមខ្លាំងដូចជា Bayern Munich ។ ខ្ញុំមិនមានការសោកស្តាយអ្វីនោះទេ យើងចង់នៅក្នុងក្របខ័ណ្ឌ Champions League គោលដៅគឺយើងត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយយើងត្រូវរៀនពីវា យើងត្រូវទទួលថាយើងក៏លេងបានល្អដែរ ។ Rasmos Hojlund ស៊ុតបញ្ចូលទីបានប្រាំដង យើងមានទម្រង់លេងល្អ ហើយយើងត្រូវតែបង្ហាញវានៅ Premier League ។ យើងត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រន់ក្នុងការលេងនៅ Champions League