ផ្លូវការ GOAT ទាំងពីរនឹងជួបគ្នាសារជាថ្មីលើទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត

ខែ​ធ្នូ 12, 2023

កំពូលតារាឆ្នើម Cristiano Ronaldo និង Lionel Messi គ្រោងនឹងជួបគ្នានៅដើមឆ្នាំ 2024 ខណៈដែលក្លឹប Inter Miami របស់ Messi គ្រោងនឹងជួបក្លឹប Al-Nassr របស់ Ronaldo ក្នុងការប្រកួតមិត្តភាព។

វានឹងក្លាយជាជំនួបលើកដំបូងរបស់គូនេះបើទោះបីជាការប្រកួតមិនមែនជាលក្ខណៈផ្លូវការក៏ដោយ។ គួរឲ្យដឹងផងដែរថា ក្លឹប Inter Miami និងជួបប្រកួតជាមួយក្លឹបយក្សទាំងពីររបស់ក្របខ័ណ្ឌ Saudi Pro League រួមមានក្លឹប Al-Hilal នៅថ្ងៃច័ន្ទទី 29 ខែមករា ឆ្នាំ 2024 និងក្លឹប Al-Nassr នៅថ្ងៃព្រហស្បតិ៍ទី 01 ខែកុម្ភៈ ឆ្នាំ 2024 វេលាម៉ោង 01:00 នាទីរសៀលម៉ោងនៅក្នុងទីក្រុង Riyadh 

សម្រាប់ការប្រកួតពានរង្វាន់មិត្តភាពមួយនេះត្រូវបានគេដាក់ឈ្មោះថា Riyadh Season Cup ហើយរូបមន្តនៃការប្រកួតគឺគេប្រកួតវិលជុំសន្សំពិន្ទុ ជាចុងក្រោយក្រុមណាដែលមានពិន្ទុច្រើនជាងគេ ក្រុមនោះគឺជាអ្នកលើកពាន។ គួរឲ្យដឹងផងដែរថា បន្ទាប់ពីបញ្ចប់ភារកិច្ចនេះទៅ ក្លឹប Inter Miami នឹងធ្វើដំណើរមកប្រទេសហុងកុងវិញម្តងដើម្បីធ្វើការប្រកួតមិត្តភាពបន្តទៀតនៅថ្ងៃទី 04 ខែកុម្ភៈ ឆ្នាំ 2024