បើទោះបីជាចូលនិវត្តន៍ពិតមែនប៉ុន្តែ Zlatan Ibrahimovic មិនទៅណាឆ្ងាយពីក្លឹប AC Milan នោះទេ

ខែ​ធ្នូ 12, 2023

អតីតខ្សែប្រយុទ្ធរបស់ក្លឹប AC Milan លោក Zlatan Ibrahimovic ត្រូវបានគេរាយការណ៍ថា គាត់និងវិលត្រឡប់មកកាន់ក្លឹបវិញប៉ុន្តែមិនមែនមកលេងនោះទេ ពោលគឺក្នុងនាមជាទីប្រឹក្សារបស់ក្លឹបបិសាចក្រហមនៅអ៊ីតាលីមួយនេះ។

Zlatan គឺជាខ្សែប្រយុទ្ធម្នាក់ដែលកាចសាហាវបំផុតកាលពីជំនាន់ដែលគាត់កំពុងពេញលេង ដោយស៊ុតបញ្ចូលទីបានចំនួន 511 គ្រាប់ក្នុងមួយអាជីពរបស់គាត់ ក្នុងនោះដែរមាន 56 គ្រាប់ដែលរកបានឲ្យក្លឹប AC Milan 

យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់កាសែត Financial Time បានឲ្យដឹងថា Zlatan Ibrahimovic និងត្រឡប់មកក្លឹប AC Milan វិញក្នុងនាមជាទីប្រក្សារបស់ក្លឹប ហើយគាត់និងធ្វើការយ៉ាងជិតស្និតជាមួយម្ចាស់ក្លឹបសញ្ជាតិអាមេរិកលោក Gerry Cardinael ដែលជាស្ថាបនិកក្រុមហ៊ុនឯកជនដ៏ធំមួយមានឈ្មោះថា RedBird