James Rodriguez ប្រាប់មូលហេតុបដិសេធ Manchester City ស្រវាយកឱកាសនៅ Real Madrid

ខែ​ធ្នូ 7, 2023

ខ្សែបម្រើឆ្នើមសញ្ជាតិកូឡុំប៊ី James Rodrigeuz បានចាប់ផ្តើមរះឡើងនៅក្នុងឆ្នាំ 2014 ក្នុងព្រឹត្តការណ៍ World Cup នៅឯប្រទេសប្រស៊ីល ។ ជាមួយនឹងការស៊ុតបញ្ចូលទី គ្រាប់បានធ្វើអោយគាត់ក្លាយជាម្ចាស់ស្បែកជើងមាសក្នុងព្រឹត្តការណ៍ពិភពលោកមួយនេះ ។ បន្ថែមលើសពីនោះគាត់ក៏បានក្លាយជាម្ចាស់ពានរង្វាន់គ្រាប់បាល់ល្អដាច់គេ Puskas Award ផងដែរ ។ ក្រោយបង្ហាញទម្រង់លេងបានយ៉ាងល្អ James Rodriguez ក៏បានទាក់ភ្នែកក្លឹបយក្សអេស្ប៉ាញ Real Madrid យ៉ាងខ្លាំងនឹងបានចុះកុងត្រាយករូបគេដោយមិនស្ទាក់ស្ទើរជាមួយនឹងតម្លៃ 80 លានអ៊ឺរ៉ូក្លាយជាកីឡាករថ្លៃជាងគេលំដាប់ទី នៅ Real Madrid ថែមទៀតផង ។

រំលឹកទៅកាលគ្រានោះមិនមែនមានតែ Real Madrid ទេដែលចង់បានរូបគេ សូម្បីតែក្លឹបយក្សនៅអង់គ្លេស Manchester City និងក្លឹបយក្សនៅបារាំង PSG ក៏ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបគេផងដែរ ។ ថ្លែងទៅកាន់សារព័ត៌មាន James Rodriguez បានប្រាប់ពីមូលហេតុដែលខ្លួនបានជ្រើសរើសយក Real Madrid ដូច្នេះថា “PSG និង City សុទ្ធតែចង់បានខ្ញុំ។ ក្រុមទាំងពីរបានផ្តល់ជូនជាមួយនឹងលុយយ៉ាងច្រើន ប៉ុន្តែខ្ញុំចង់បានភាពរុងរឿង ខ្ញុំចង់បាន Real Madrid ។

គ្មានអ្វីដូច Real Madrid ទេ ។ លោក Florentino Perez បានទូរស័ព្ទមកខ្ញុំ ហើយសួរខ្ញុំថា តើអ្នកចង់បានអ្វី លុយ កេរ្តិ៍ឈ្មោះ?’ ខ្ញុំ​បាន​ឆ្លើយ​ថា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​កេរ្តិ៍ឈ្មោះ គាត់ក៏បានឆ្លើយតបមកវិញថា Ok ។” គួររំលឹកផងដែរថា James Rodriguez បានចំណាយពេល រដូវកាលអោយអធិរាជសរ Real Madrid និងបានឈ្នះពានរង្វាន់ជាច្រើនដូចជា UEFA Champions League 2ដង​ FIFA Club World Cup 3ដង Laliga 2ដង EUFA Super Cup 2ដង និង Spanish Super Cup ចំនួនមួយដង ។