Real Madrid ​នឹង​បញ្ចប់​បញ្ហាជាមួយ Mbappe លើការផ្ទេរដូចរឿជីវិតស្រ្តីមេផ្ទះត្រឹមខែមករានេះ

ខែ​ធ្នូ 7, 2023

របាយការណ៍របស់ AS ថា Real Madrid នឹងសម្លឹងរកការបញ្ចប់ការរង់ចាំដ៏យូរអង្វែងរបស់ពួកគេលើកីឡាករ Kylian Mbappé ជាមួយនឹងសំណើចុងក្រោយដល់កីឡាករក្នុងខែមករា។

កិច្ចសន្យារបស់ខ្សែប្រយុទ្ធ Paris Saint-Germain នឹងត្រូវផុតកំណត់នៅរដូវក្តៅនេះ មានន័យថាចាប់ពីខែមករា ក្លឹបនឹងត្រូវបានអនុញ្ញាតឱ្យទាក់ទងកីឡាករដោយផ្ទាល់ និងព្យាយាមបញ្ចុះបញ្ចូលគាត់ឱ្យចូលរួមក្រុមរបស់ពួកគេក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួននៅពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់បានបញ្ចប់។

Real Madrid មានបំណងចង់ជៀសវាងកំហុសពីអតីតកាល ដូច្នេះនឹងដាក់សំណើទៅ Mbappé នៅថ្ងៃទី១ ខែមករា ជាមួយនឹងលក្ខខណ្ឌពេលវេលាដ៏តឹងរឹង។

Mbappé នឹងមានពេល ១៥ ថ្ងៃដើម្បីឆ្លើយតបទៅនឹងការផ្តល់ជូននេះ ហើយប្រសិនបើម្តងនេះបរាជ័យទៀត Real Madrid នឹងពិចារណាបិទបញ្ចប់បញ្ហានេះ ហើយនឹងរកមេីលអ្នកជំនួសវិញ។ ពោលគឺពួកគេនឹងព្យាយាមលួងលោម Erling Haaland ពី Manchester City៕