តើរបួសរបស់កីឡាករ Lisandro Martinez ទៅជាយ៉ាងណាហើយ ?

ខែ​ធ្នូ 6, 2023

ក្រុមបិសាចក្រហម Manchester United កំពុងចាត់វិធានការយ៉ាងប្រុងប្រយ័ត្នចំពោះការជាសះស្បើយរបស់កីឡាករ Lisandro Martinez បន្ទាប់ពីគាត់បានរងរបួសធ្ងន់ធ្ងរ។

កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានរងរបួសកាលពីខែមេសាដែលធ្វើឲ្យគាត់ខកខានការប្រកួតតាំងពីពេលនោះមក។ តាមការឲ្យដឹងរបស់ក្លឹប Manchester United កីឡាករ Lisandro Martinez មានរយៈពេលបីខែក្នុងការព្យាបាល ហើយគាត់អាចនិងត្រឡប់មកវិញអំឡុងពេលបុណ្យណូអែលនាពេលខាងមុខ។

ប៉ុន្តែបើតាមការលើកឡើងរបស់អ្នកកាសែតដ៏ល្បីឈ្មោះគឺលោក Fabrizio Romano បានឲ្យដឹងថា របួសរបស់ Lisandro Martinez នេះគឺមិនមែនជារបួសធម្មតានោះទេ វាគឺជាការលំបាកដ៏ធំមួយរបស់ក្លឹបបិសាចក្រហម គាត់កំពុងតែដំណើរការបានយ៉ាងល្អនៅក្នុងការជាសះស្បើយពីមួយដំណាក់កាលទៅមួយដំណាក់កាល ៕