Pep មានអារម្មណ៍ថា Man City នឹងឈ្នះ Premier League ម្តងទៀត

ខែ​ធ្នូ 6, 2023

Pep Guardiola មានទំនុកចិត្តថាក្រុម Manchester City របស់គាត់នឹងឈ្នះពាន Premier League ជាលើកទីបួនជាប់ៗគ្នាដែលមិនធ្លាប់មានពីមុនមក នៅក្នុងរដូវកាលនេះ។

ក្រុមជើងឯកនៅតែរក្សាបាននូវក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការរក្សាតំណែងជេីងឯករបស់ពួកគេ បើទោះបីជាត្រូវបានស្មេីបីលើកជាប់ៗគ្នាទល់នឹងក្រុម Chelsea, Liverpool និង Tottenham ក៏ដោយ។

Manchester City បានឈ្នះពានរង្វាន់ចំនួនបីកាលពីរដូវកាលមុន។

ទោះបីជាយ៉ាងណាក៏ដោយ លោក Guardiola មិនមានការសង្ស័យឡើយ ហើយបានផ្ញើសារច្បាស់ៗទៅកាន់គូប្រជែងថា គាត់មិនមានការសង្ស័យទៅលេីក្រុមរបស់គាត់ឡើយ។ គាត់បាននិយាយថា៖

“អារម្មណ៍របស់ខ្ញុំថ្ងៃនេះគឺយើងនឹងឈ្នះ Premier League។

ប្រសិនបើយើងលេងក្នុងកម្រិតដែលយើងបានលេងជាមួយ Liverpool និង Tottenham យើងនឹងឈ្នះវាម្តងទៀត។គេ​មិន​ជឿ​វា​ទេ បន្ទាប់​ពី​ស្មើ​បី​លើក ប៉ុន្តែ​យើង​មាន​អារម្មណ៍​ថា​យើង​នឹង​ឈ្នះវាម្ដង​ទៀត វា​មិន​ងាយ​ស្រួល​ទេ ព្រោះ​មិន​ទាន់​មាន​ក្រុម​ណា​ធ្វើ​បាន​ទេដែលឈ្នះបួនដងជាប់ៗគ្នា”៕