តើ Manchester United ត្រូវធ្វើអ្វីខ្លះដើម្បីបានឡើងទៅវគ្គបន្ត UCL ?

ខែ​វិច្ឆិកា 30, 2023

Manchester United បានត្រឹមស្មើរ 3-3 តែប៉ុណ្ណោះជាមួយនិងក្រុម Galatasaray កាលពីយប់មិញដែលធ្វើឲ្យឱកាសក្នុងការឡើងទៅកាន់វគ្គ 16 ក្រុមរបស់ពួកគេកាន់តែស្តួចស្តើង។ សំណួរសួរថាតើ បិសាចក្រហម ត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានឱកាសក្នុងការឡើងទៅវគ្គបន្ត ?

Manchester United ត្រូវតែប្រកួតយកឈ្នះក្រុម FC Bayern Munich ដាច់ខាតក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេនៅថ្ងៃទី12 ខែធ្នូ ខាងមុខ ខណៈពេលដែលមួយករណីទៀតលុះត្រាតែក្លឹប Galatasaray ស្មើរគ្នាជាមួយក្លឹប Copenhagen មកពីដាណឺម៉ាកដាច់ខាតដូចគ្នា។ ដូច្នេះមានន័យថា បើទោះបីជា Manchester United អាចយកឈ្នះ Bayern Munich បានក៏ដោយ បើក្នុងការប្រកួតរវាងក្រុម Galatasaray ជាមួយនិង Copenhagen មានក្រុមណាមួយជាអ្នកឈ្នះនោះ នោះជ័យជំនះរបស់ Man United លើ Bayern ក៏គ្មានន័យដូចគ្នា

បើនិយាយឲ្យមែនទែនទៅពេលនេះ បិសាចក្រហម មានសង្ឃឹមត្រឹមតែ 20% តែប៉ុណ្ណោះក្នុងការឡើងទៅវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ។ គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះសម្រាប់ពូល ចំណាត់ថ្នាក់លេខមួយគឺ FC Bayern Munich មាន 13 ពិន្ទុ លេខពីរគឺក្លឹប Copenhagen មាន 05 ពិន្ទុ ស្មើរគ្នាជាមួយក្រុមលេខបី Galatasaray ខណៈដែល Manchester United ឈរនៅបាតតារាងលេខបួនមាន 04 ពិន្ទុ ៕