Rio Ferdinand: “Garnacho បានប្រាប់ខ្ញុំថា Messi បាន Unfollow Instagram គាត់ដោយសារ Ronaldo”

ខែ​វិច្ឆិកា 29, 2023

Rio Ferdinand បានអះអាងថា Lionel Messi បានចុច Unfollow បណ្តាញសង្គម Instagram របស់ Alejandro Garnacho ដោយសារតែខ្សែប្រយុទ្ធ Manchester United រូបនេះចូលចិត្ត និងធ្វេីតាម Cristiano Ronaldo ដោយបើកចំហ។

Rio Ferdinand បាននិយាយនៅលើ Podcast ថា៖

“Garnacho បានប្រាប់ខ្ញុំថា Messi បាន Unfollow គាត់ដោយសារគាត់ចូលចិត្ត និងស្រលាញ់ Ronaldo ដោយបេីកចំហរពេក។”

អ្នកគាំទ្របាននាំគ្នាចោទប្រកាន់នៅលើបណ្តាញសង្គមកាលពីខែមេសា ឆ្នាំ២០២២ ថា Messi បានចុច Unfollow បណ្តាញសង្គម Instagram របស់ Garnacho ដោយសារតែគាត់បានបង្ហោះរូបភាព Ronaldo និងហៅតារាព័រទុយហ្គាល់ថាកីឡាករអស្ចារ្យបំផុតគ្រប់ពេល។ 

វាបានកើតឡើងត្រឹមតែបីសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពី Garnacho បានបង្ហោះរូបភាពខ្លួនឯងជាមួយនឹង Messi ដោយហៅប្រធានក្រុមអាហ្សង់ទីនថាជា ‘idol’។

សព្វថ្ងៃនេះ Messi នៅតែ Unfollow បណ្តាញសង្គម Instagram របស់ Garnacho បើទោះបីជាតារា Manchester United បាន Follow គាត់ក៏ដោយ៕