អ៊ុញនោះ! ផុន ស័ក្កមានរឿងអ្វីទៀតហើយបន្ទាប់ពីប្រកួតចាញ់ អាំម៉ារីន

ខែ​វិច្ឆិកា 24, 2023

មហាព្រឹត្តិការណ៍ GANZBERG KUN KHMER WORLD CUP មាន 8 ប្រទេសផ្សេងៗគ្នាបានចូលរួមក្នុងនោះក៏មានការប្រកួតមិត្តភាពអន្តរជាតិគុនខ្មែរពីរគូរផងដែរមានដូចជា :  ក្របីព្រៃ ពេជ្រ សម្បត្តិ ប្រកួតជាមួយ សោតហ្វីវ ប៊ូដេន ដោយ  ពេជ្រ សម្បត្តិ បានឈ្នះបន្ទុះលើអ្នកប្រដាល់វ័យក្មេងរូបនេះ ។ ចំណែកឯ អេ អាំម៉ារីនភូថង ប៉ះជាមួយ  ផុនស័ក្តមកពីប្រទេសថៃដោយអាំម៉ារីនឈ្នះបន្ទុកដូចគ្នា។

មួយវិញទៀតបងប្អូនបានដឹងរួចមកហើយថាមុខការប្រកួត 8 Men Tournament បានចាប់ផ្ដើមមានពាក្យផ្លែផ្កាគ្នារវាងអ្នកប្រដាល់ថៃ ផុន សក្ក័ នឹងទាយាទ កែងឆេះជង្គង់ហោះ អេ អាំម៉ារីនភូថង ដោយការប្រកួតកាលពីយប់មិញនេះបានបញ្ជប់ទៅដោយ អេ អាំម៉ារីនភូថង បានយកឈ្នះផុន សក្ក័ដោយបន្ទុះ ចប់ការប្រកួតមិនទាន់បានប៉ុន្មានផងស្រាប់តែពេលនេះអ្នកប្រដាល់ថែ  ផុន ស័ក្កបានចេញមកថ្លែងនៅក្នុងបទសម្ភាសន៍សារព័ត៍មានក្នុងស្រុកយើងក្រោយប្រកួតចប់ដែលនិយាយខ្មែរបែប រដឺនៗថា

   រូបគេចង់ជួប អាំម៉ារីនម្ដងទៀត ក្នុងទម្ងន់ ៦៨គីឡូក្រាម ហើយការប្រកួតមួយនេះ អ្នកប្រដាល់ខេត្តប៊ូរីរាំខាងលើត្រៀមខ្លួនបានត្រឹមតែ៥ថ្ងៃ ប៉ុណ្ណោះ កាត់បានបន្ថែមទៀតថាប្រសិនបើគាត់បានត្រៀមខ្លួន ២០ថ្ងៃមុន ប្រហែលអាចហ្នឹងប្រសើរជាងនេះ ។ តើពុកម៉ែបងប្អូនទាំងអស់គ្នាចង់អោយពួកគាត់ជួបគ្នាម្ដងទៀតដែរឬទេ?