ក្តីស្រមៃ Lionel Messi ជួបគ្នាសារជាថ្មីជាមួយ Cristiano Ronaldo ត្រូវរលាយដូចអំបិលត្រូវទឹក

ខែ​វិច្ឆិកា 22, 2023

កាលពីពេលថ្មីៗនេះលេចលឺពាក្យចចាមរាមមកថា កីឡាករ Lionel Messi អាចនិងលេងតទល់គ្នាជាមួយ Cristiano Ronaldo សារជាថ្មីនៅឆ្នាំក្រោយ បន្ទាប់ពីក្លឹបរបស់អ្នកទាំងពីរអាចនិងចូលរួមប្រកួតនៅក្នុងពានរង្វាន់មួយប៉ុន្តែពេលនេះអ្វីៗបានក្លាយជាអសារបង់។

Messi និង CR7 បានឆ្លងកាត់ការប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុកក្នុងអំឡុងពេល 02 .សមកនេះនៅអឺរ៉ុប ដោយបានឈ្នះពានរង្វាន់ធំៗជាច្រើន ព្រមទាំងស្រវ៉ាបាននូវពាន Ballon Dor សរុបរួមគ្នាដល់ទៅ 13 ពានរង្វាន់ឯណោះ។ ការប្រកួតប្រជែងរវាងអ្នកទាំងពីរត្រូវបានផ្អាកបន្ទាប់ពី Cristiano Ronaldo បានចាកចេញពីទ្វីបអឺរ៉ុបទៅកាន់ទឹកដីទ្វីបអាស៊ីចូលរួមជាមួយក្លឹប Al-Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែល Lionel Messi ក៏ដូចគ្នាដោយបានទៅចូលរួម​ជាមួយក្លឹប Inter Miami របស់អាមេរិក។

កាលពីពេលថ្មីៗនេះអ្នកគាំទ្រជាច្រើនបាននាំគ្នាមានសង្ឃឹមឡើងវិញថាពួកគាត់ទាំងពីរអាចនិងលេងទល់គ្នាសារជាថ្មី ក្រោយលេចលឺដំណឹងមកថា ទាំងក្លឹប Inter Miami របស់ Lionel Messi និងក្លឹប Al-Nassr របស់ Cristiano Ronaldo និងចូលរួមប្រកួតក្នុងពានរង្វាន់ Riyahd Season Cup នៅខែកុម្ភៈឆ្នាំក្រោយដែលធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ លុះក្រោយមកក្លឹប Inter Miami ក៏បានចេញសេចក្តីប្រកាសថា ព័ត៌មានដែលពួកគេនិងចូលរួមប្រកួតក្នុងពានរង្វាន់ខាងលើនេះគឺជាព័ត៌មានមិនពិតនោះទេ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការខកចិត្តជាខ្លាំង ៕