Van Dijk ថា Liverpool អាចប្រជែងពាន EPL ជាមួយ Man City

ខែ​វិច្ឆិកា 15, 2023

Virgil Van Dijk ទទូចថាក្រុម Liverpool មានគុណភាពក្នុងការប្រជែងជាមួយ Manchester City ដើម្បីឈ្នះពាន Premier League ដោយក្រុមគីឡូធ្ងន់ទាំងពីរនឹងត្រូវជួបគ្នានៅកីឡដ្ឋាន Etihad ក្នុងការប្រកួតដំបូងត្រឡប់មកពីសម្រាកអន្តរជាតិវិញ។

Liverpool នៅសល់តែ១ពិន្ទុប៉ុណ្ណោះតាមពីក្រោយក្រុមជើងឯក បន្ទាប់ពីការប្រកួត១២លើក ហើយនឹងទៅជួប Manchester ពោរពេញដោយទំនុកចិត្ត បន្ទាប់ពីយកឈ្នះលើក្រុម Brentford កាលពីថ្ងៃអាទិត្យ។

នៅពេលសួរថាតើ Liverpool មានលទ្ធភាពបញ្ឈប់ Man City នៅ Premier League បន្ទាប់ពីឈ្នះពានបី Van Dijk បាននិយាយថា៖

“ខ្ញុំសង្ឃឹមដូច្នេះ។ ថ្ងៃនេះខ្ញុំមើលទៅក្នុងបន្ទប់ស្លៀកពាក់ ហើយមានអារម្មណ៍ថាយើងមានអាយុក្រោម២៣ឆ្នាំ។ ប៉ុន្តែ​យើង​នៅ​តែ​មាន​គុណភាព។ប៉ុន្តែយើងត្រូវមើល យើងត្រូវការសំណាងបន្តិច យើងមិនត្រូវការរបួស និងត្រូវការភាពស្ថិតស្ថេរ”៕