ក្រៅពី Vinicius JR លោកគ្រូ Xavi ថាគាត់ខ្លាចកីឡាកររបស់ Real Madrid 03 រូបនេះ

ខែ​តុលា 28, 2023

សូមទោសមិត្តភក្តិ សូមទោសគ្រួសារ ជាពិសេសសូមទោសអូនឲ្យហើយទៅសម្រាប់បងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងឡាយ នៅយប់នេះមានការប្រកួតដ៏កក្រើកនៅក្នុងពានរង្វាន់ Laliga លីគកំពូលរបស់ប្រទេសអេស្ប៉ាញ ដែលក្នុងនោះគឺជាការប្រកួត El Clasico រវាងក្លឹបអ្នកមានបុណ្យ FC Barcelona ទល់និងស្តេចសរ Real Madrid ។ សម្រាប់ពេលវេលានិងទីតាំងនៃការប្រកួតវិញគឺនិងធ្វើឡើងនៅទឹកដីរបស់ក្រុម Barcelona នាកីឡដ្ឋាន Olimpic Lluis Company ហើយកញ្ចែផ្លុំចាប់ផ្តើមការប្រកួតវេលាម៉ោង 09:15 នាទីយប់ម៉ោងនៅកម្ពុជា។

យ៉ាងណាមិញ នៅមុនការប្រកួតចាប់ផ្តើមនៅក្នុងសន្និសីទសារព័ត៌មាន លោកគ្រូ Xavi Hernandez ដែលជាគ្រូបង្វឹករបស់ក្លឹប Barcelona ត្រូវបានអ្នកកាសែតសួរថា តើយប់នេះលោកគ្រូខ្លាចកីឡាកររបស់ Real Madrid រូបណាខ្លះ ? លោកគ្រូក៏បានឆ្លើយតបទៅវិញថា ក្រៅពី Vinicius JR មានកីឡាករ 03 នាក់ទៀតដែលគាត់មានការព្រួយបបារម្ភខ្លាំង ហើយនាក់ទាំងបីនោះរួមមាន កីឡាករ Jude Bellingham, Federico Valverde និងកីឡាករ Rodrygo ។ គួរឲ្យដឹងផងដែរថា ទាក់ទងនិងការប្រកួតខាងលើយើងនៅមិនទាន់ច្បាស់ទេថា ខាងណាមានប្រៀបជាងដោយសារតែបច្ចុប្បន្នក្រុមទាំងពីរមានទម្រង់លេងល្អប្រហាក់ប្រហែលគ្នា។

ទាក់ទងនិងប្រវត្តិនៃការប៉ះគ្នា 03 លើកចុងក្រោយ Barcelona ធ្វើបានល្អជាងដោយឈ្នះ 02 និងចាញ់ 01 ប្រកួត រួមមានការឈ្នះ 3-0 កាលពីប្រកួតមិត្តភាពដើមរដូវកាលឆ្នាំ 2023 នេះ និងឈ្នះ 2-1 កាលពីជើងទីពីររដូវកាលមុន។ ចំណែកឯ Real Madrid វិញឈ្នះបានមួយប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Copa De Ray រដូវកាលមុនដោយលទ្ធផល 4-0 ។ ចុះយប់នេះវិញបងប្អូនសាកទាយលេងៗមើលរវាងក្រុមទាំងពីរ តើខាងណាជាអ្នកទទួលបានជ័យជំនះទៅ ?