លេចឮល្ហៀងៗ! Al Nassr «ទាក់ទង» ភ្នាក់ងារខ្សែបម្រើឆ្នើម Man City ម្នាក់ជុំវិញការផ្ទេរ

ខែ​តុលា 26, 2023

អ្នកសារព័ត៌មានលោក Rudy Galetti បានរាយការណ៍មកថា ក្លឹប Al Nassr ដែល Ronaldo លេងឲ្យបច្ចុប្បន្ន បានធ្វើការទាក់ទងភ្នាក់ងារខ្សែបម្រើឆ្នើម Manchester City កីឡាករ Kevin de Bruyne ក្នុងការដេញថ្លៃជុំវិញកិច្ចព្រមព្រៀងលើការផ្ទេរមកអារ៉ាប៊ីសាអូឌីតនាពេលឆាប់ៗខាងមុខនេះ។ ជម្រាបដែរថា កិច្ចសន្យាកុងត្រា Debruyne ជាមួយ Man City នឹងផុតកំណត់នៅឆ្នាំ ២០២៥ ខណៈ Man City មានបំណងមិនចង់បន្តកុងត្រាថ្មីជាមួយ Debruyne ចំពេលរូបគាត់កំពុងរងរបួសអស់ជាច្រើនសប្តាហ៍ មិនទាន់ជាសះស្បើយនៅឡើយ។

ជម្រាបដែរថា គោលបំណងរបស់ Al Nassr គឺចង់ឲ្យ Debruyne ចាប់ដៃគូជាមួយ Ronaldo និង Mane ហើយមួយវិញទៀត ដើម្បីពង្រឹងតំបន់កណ្តាលឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះដែរ Al Nassr កំពុងព្យាយាមរិះរកវិធីបញ្ចុះបញ្ចូលខ្សែបម្រើវ័យ ៣២ឆ្នាំរូបនេះឲ្យផ្ទេរមកកាន់ទឹកដីអារ៉ាប់នាពេលទីផ្សារដោះដូរឲ្យខាន់តែបាន៕