ម្ចាស់ជើងឯក La Liga គឺក្រុមអ្នកមានបុណ្យ Barcelona សម្លឹងចង់រកឃើញជ័យជំនះសម្រាប់ការប្រកួត នៅក្នុង ក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ នៅពេលដែលពួកគេស្វាគមន៍ Athletic Bilbao មកកាន់ ទឹកដី Estadi Olimpic Lluis Companys នៅយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទម៉ោង២រំលងអធ្រាត។បច្ចុប្បន្នក្រុម Catalan កំពុងឈរនៅលេខរៀងទី ៣ ក្នុងតារាង La Liga ដោយទទួលបាន ២១ ពិន្ទុពីការប្រកួតបើកឆាកចំនួន 9 លើកនៃយុទ្ធនាការនេះ ខណៈដែល Athletic ស្ថិតនៅលេខរៀងទី ៥ ដោយមាន ១៩ ពិន្ទុពីការប្រកួតចំនួន ៩ លើកដំបូងដូចគ្នា ។
១.ប្រវត្តិជួបគ្នា
Barcelona មិនស្គាល់ចាញ់សោះក្នុងការប្រកួតទាំងប្រាំពីរលើកចុងក្រោយរបស់ពួកគេទល់នឹង Athletic Bilbao ក្នុងក្របខ័ណ្ឌ La Liga ហើយបានឈ្នះរាល់ការប្រកួតទាំងបីលើកចុងក្រោយរបស់ពួកគេដោយមិនបានរបូតគ្រាប់បាល់សូម្បីតែមួយគ្រាប់។
២.ពត៌មានក្រុមBarcelona (ម្ចាស់ផ្ទះ)
Jules Kounde និង Sergi Roberto គឺជាការបន្ថែមថ្មីទៅក្នុងបញ្ជីរបួសសំខាន់ៗរបស់ Barcelona ។ដូច្នេះខ្សែការពារ Andreas Christensen និងត្រឿមរាប់រងការងារនេះ។រីឯខ្សែបម្រើ Ilkay Gundogan អាចលេងជំនួស Fermin Lopez ដើម្បីបន្ថែមបទពិសោធដល់កីឡាករវ័យក្មេងភាគច្រើន របស់ក្រុមនៅពេលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ter Stegen; Cancelo, Christensen, Araujo, Balde; Gundogan, Romeu, Gavi; Yamal, F Torres, Felix
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមAt.Bilbao(ភ្ញៀវ)
Yeray Alvarez បានរងរបួសមិនលើសពីពីរសប្តាហ៍ចាប់តាំងពីគាត់ត្រឡប់មកពីបញ្ហាសាច់ដុំ គាត់អាចនឹងត្រូវអវត្តមានពីពីរទៅបីខែទៀត។
Nico Williams នឹងត្រូវបានគេវាយតម្លៃសម្រាប់ការប្រកួតនេះបើទោះបីជាមានរបួសក៏ដោយ ខណៈខ្សែការពារ Mikel Vesga និង Oscar de Marcos គឺជាកីឡាករក្រុមដំបូងត្រៀមចូលលេង
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSimon; De Marcos, Paredes, Vivian, Berchiche; Herrera, D Garcia; I Williams, Sancet, Muniain; Guruzeta
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Barcelona ២ : ១ At.Bilbao