សហព័ន្ធវ៉ូវីណាម នឹងរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដើម្បីវាស់ស្ទង់សមត្ថភាពអត្តពលិក

ខែ​មីនា 15, 2023

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកលើកទី៦ ឆ្នាំ២០២៣ (The 6th Southeast Asian Vovinam Championship 2023 នៅថ្ងៃទី២៥-៣០ ខែមីនា ។

អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក យ៉ាំ ថៃសាន លើកឡើងថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នេះ ជាការវាស់ស្ទង់កម្រិតសមត្ថភាព គណៈកម្មការរៀបចំការប្រកួត និងអត្តពលិកកម្ពុជា ដើម្បីឈានទៅរកភាពជោគជ័យ សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ខាងមុខ។

លោក យ៉ាំ ថៃសាន និយាយថា៖«ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ នេះជាចំណុចពិសេសសម្រាប់អត្តពលិក និងមន្ត្រីបច្ចេកទេសយើង ជាការយកចិត្តរបស់រាជរដ្ឋាភិបាល ដែលបានអនុញ្ញាត»។

គួបញ្ជាក់ថា កម្ពុជា បញ្ជូនអត្តពលិកចូលរួមប្រកួតមាន ២៧រូប។ កីឡាករ-កីឡាការិនីដែលត្រូវចូលរួមប្រកួតសរុបមានចំនួន ១៣៨រូបមកពី៧ប្រទេស រួមទាំងកម្ពុជាជាម្ចាស់ផ្ទះ ដែលត្រូវលេងនៅលើ៣០វិញ្ញាសា ក្នុងនោះវិញ្ញាប្រយុទ្ធ៨ និងវិញ្ញាសាសម្តែង២២ ការប្រកួតនឹងធ្វើឡើងពីថ្ងៃទី២៥-៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលដំបូលទូក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕