អ្នកគាំទ្រដាក់បន្ទុកខ្លាំងលើលោក Ten Hag ដោយកីឡាកររបួសបន្តកន្ទុយគ្នា ព្រោះតែបញ្ហាមួយនេះ

ខែ​កញ្ញា 20, 2023

អ្នកគាំទ្រក្លឹបបិសាចក្រហម Manchester United បានដាក់បន្ទុកយ៉ាងខ្លាំងទៅលើគ្រូបង្វឹកលោក Erik ten Hag បន្ទាប់ពីកីឡាករបានទទួលរងរបួសបន្តាក់គ្នាជាច្រើននាក់ ដោយសារតែធ្វើការធ្ងន់លើសកម្រិត លេងច្រើនប្រកួតនៅ​មុន​បើករដូវ​កាល សូម្បីតែអំឡុងពេលហ្វឹកហាត់ក៏ដោយ។ ខ្សែការពារស្តាំ Wan-Bissaka នឹងត្រូវសម្រាកនៅក្រៅទីលាន បន្ទាប់ពីមានរបួសមិនជាក់លាក់មួយ ខណៈ United មិនទាន់មានខ្សែការពារ Raphael Varane, Luke Shaw និង Tyrell Malacia ទេ រួមជាមួយនឹងខ្សែបម្រើ Mason Mount និង Sofyan Amrabat។ កីឡាករវ័យក្មេង Amad Diallo និង Kobbie Mainoo ក៏អវត្តមានដោយសាររបួសផងដែរ៕