បន្ទាប់ពី Coutinho ! ខ្សែបម្រើឆ្នើម PSG សម្រេចចិត្តទៅលេងនៅលីកកំពូលកាតាម្នាក់ទៀត

ខែ​កញ្ញា 15, 2023

ខ្សែបម្រើអន្តរជាតិអ៊ីតាលី Marco Verratti បានបញ្ចប់ការផ្ទេរទៅកាន់ក្រុម Al-Arabi របស់កាតា ក្នុងតម្លៃ ៤៥ លានអឺរ៉ូ ស្មើនិង (៣៨,៧លានផោន) ។ Veratti បានក្លាយជាកីឡាលំដាប់ពិភពលោកទី២ដែលព្រមផ្លាស់ទៅលេងនៅប្រទេសកាតា​ក្នុងរយៈពេលមួយសប្តាហ៍ ក្រោយពី​ Philippe Coutinho របស់ Aston Villa បានចូលរួមជាមួយ Al-Duhail ក្នុងលក្ខខណ្ឌខ្ចី​ជើង​ពេញ​មួយរដូវកាលកាលពីថ្ងៃ​សុក្រសប្តាហ៍មុន។

Verratti វ័យ៣០ឆ្នាំ បានឈ្នះជើងឯក Ligue 1 ចំនួន៩ដងជាមួយ PSG ក្រោយផ្លាស់ពីក្រុម Pescara មកទឹកដី Parc des Princes នៅឆ្នាំ​២០១២ និងបានបន្តសាងកេរ្ត៏ឈ្មោះជួយអោយអ៊ីតាលីលើកពាន Euro ២០២០ ក្នុងយុគសម័យ ដ៏លំបាក នៃជំនាន់រីករាលដាល​ជំងឺឆ្លងកូវីត-១៩។Veratti និងត្រៀមធ្វើការរួមគ្នាសាជាថ្មីជាមួយកីឡាករ Rafinha បងប្អូនភ្លោះ របស់ ខ្សែបម្រើ Liverpool កីឡាករ Thiago ក្រោយពីរូបគធ្លាប់ លេងរួមក្រុមចន្លោះឆ្នាំ​២០២០ ដល់ ២០២២។ ខ្សែបម្រើ កណ្តាលរូបនេះក៏ធ្លាប់មានទំនាក់ទំនងផ្លាស់ទៅកាន់លីគកំពូល Saudi Pro League ប៉ុន្តែទីបំផុតមិនមានកិច្ចព្រម ព្រៀងណាមួយត្រូវបានធ្វើឡើងខណៈទីផ្សារដោះដូរបានបិទបញ្ចប់កាលពីថ្ងៃទី៧ ខែកញ្ញា កន្លងទៅហើយនោះ។