Jurgen Klopp ធ្វើការសម្រេចចិត្តលើការងារដឹកនាំជម្រើសជាតិអាល្លឺម៉ង់

ខែ​កញ្ញា 14, 2023

ប្រទេសអាឡឺម៉ង់បានបញ្ជាក់កាលពីថ្ងៃអាទិត្យថាពួកគេបានចែកផ្លូវជាមួយ Hansi Flick បន្ទាប់ពីការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេក្នុងលទ្ធផល 4-1 នៅលើទឹកដីខ្លួនឯងជាមួយនឹងប្រទេសជប៉ុន។

ពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលោក Klopp ដែលពួកគេសុខចិត្តប្រគល់ការងារឱ្យគាត់ក្រៅម៉ោងរហូតដល់ចុងបញ្ចប់នៃរដូវកាល 2023/24 ដែលអនុញ្ញាតឱ្យគាត់បន្តតួនាទីនៅ Liverpool។

ប៉ុន្តែនិយាយទៅកាន់ Sportschau ភ្នាក់ងាររបស់ Klopp គឺលោក Marc Kosicke បាននិយាយថា៖

“Jurgen មានកិច្ចសន្យារយៈពេលវែងជាមួយ Liverpool ហើយមិនអាចកាន់តំណែងគ្រូបង្វឹកជម្រើសជាតិនោះទេ។”

កិច្ចសន្យាបច្ចុប្បន្ននៅ Liverpool របស់ Klopp ដំណើរការរហូតដល់ចុងបញ្ចប់នៃរដូវកាល 2025/26 ហើយបានទទួលស្គាល់កាលពីពេលថ្មីៗនេះថា ភាពស្មោះត្រង់របស់គាត់ចំពោះក្លឹបនឹងធ្វើឱ្យការចាកចេញទៅកាន់ប្រទេសអាល្លឺម៉ង់មានការលំបាក។

ថ្លែងទៅកាន់ The Athletic គាត់បាននិយាយថា៖

“ការងាររបស់គ្រូបង្វឹកជម្រើសជាតិគឺជាកិត្តិយសដ៏អស្ចារ្យ មិនមានបញ្ហាចោទចំពោះរឿងនោះទេ។បញ្ហាដែលរារាំងផ្លូវនោះគឺភាពស្មោះត្រង់ របស់ខ្ញុំ។ ខ្ញុំមិនអាចគ្រាន់តែចាកចេញពី Liverpool ឥឡូវនេះ ហើយនិយាយថាខ្ញុំទៅដឹកនាំប្រទេសអាឡឺម៉ង់ក្នុងរយៈពេលដ៏ខ្លីនោះទេ​ វាមិន សមទាល់តែសោះ។

ខ្ញុំមានទំនួលខុសត្រូវចំពោះក្លឹប។ ជាទូទៅវាជាការងារដែលគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែខ្ញុំមិនទាន់ដឹងថាតើខ្ញុំនឹង ធ្វើ​អ្វី​ដែល​ខុស​គ្នា​ទាំង​ស្រុង​បន្ទាប់​ពី​ខ្ញុំ​ចាក​ចេញ​ពី Liverpool នោះទេ ខ្ញុំ​ចង់​រក្សា​ជម្រើស​របស់​ខ្ញុំ​ឲ្យ​នៅបើក​ចំហ​”៕