Neymar JR ដាក់ប៉ុន្មានម៉ាត់នេះធ្វើឲ្យអ្នកនៅបារាំងឮហើយចុកគ្រប់គ្នា

ខែ​កញ្ញា 8, 2023

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ 31 ឆ្នាំកីឡាករ Neymar JR បានបញ្ចប់ការផ្លាស់ប្តូរពីក្លឹប PSG ទៅកាន់ក្លឹប Al-Hilal នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដោយជោគជ័យកាលពីប៉ុន្មានសប្តាហ៍មុននេះ។ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជម្រុះ FIFA World Cup ឆ្នាំ 2026 រវាងប្រេស៊ីលជាមួយនិងបូលីវី Neymar បាននិយាយបង្អាប់ Ligue 1 ថាអន់ជាង Saudi Pro League របស់អារ៉ាប៊ីសាអូឌីតទៅទៀត។

និយាយទៅកាន់អ្នកសារព័ត៌មាន Neymar បានលើកឡើងថា ជូនចំពោះអ្នកដែលព្យាយាមមើលងាយលីគរបស់អារ៉ាប៊ីសាអូឌីត ពេលនេះលីគរបស់ពួកយើងចាប់ផ្តើមរីកចម្រើនហើយ។ ខ្ញុំជឿថាលីគអារ៉ាប៊ីសាអូឌីតនិងក្លាយជាលីគដ៏ខ្លាំងមួយ មើលតែកីឡាករល្បីៗដែលពួកគេបានចុះហត្ថលេខាមកលេងនៅទីនេះដឹងហើយ។ បែបនេះអាចនិយាយបានថា Saudi Pro League គឺល្អជាង Ligue 1 របស់បារាំងទៅទៀត។

គួរឲ្យដឹងផងដែរថា ក្លឹបមួយចំនួននៅ Saudi Pro League បានចុះហត្ថលេខានាំចូលកីឡាករល្បីៗជាច្រើនមកលេងនៅរដូវកាលថ្មីនេះ សម្រាប់ក្លឹប Al-Hilal របស់ Neymar វិញនាំចូលកីឡាករបាន 07 នាក់ដែលរួមមានដូចជា Neymar ផ្ទាល់ Kalidou KoulibalyAleksandar MitrovicRuben NevesMalcom, Bono និង Sergej Milinkovic-Savic ជាដើម។ យ៉ាងណាមិញ សម្រាប់ Neymar គាត់បានចំណាយពេល 06 រដូវកាលជាមួយក្លឹប PSG នៅ Ligue 1 មុនផ្លាស់មក Al-Hilal ក្នុងតម្លៃ 78 លានផោន ប៉ុន្តែមិនទាន់បានលេងមួយប្រកួតនៅឡើយទេសម្រាប់ក្លឹបថ្មីរបស់គាត់ ៕