កីឡាករបាល់ទាត់អាហ្រ្វិកទាំង ១០រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត….

ខែ​សីហា 30, 2023

អ្នកទាំងអស់គ្នាដឹងហើយថា អាហ្រ្វិកជាទ្វីបមួយដែលក្រីក្របំផុតនៅលើពិភពលោក ប៉ុន្តែក៏មានកីឡាករបាល់ទាត់ល្បីៗជាច្រើនមកពីទ្វីបនេះផងដែរ។ កីឡារបាល់ទាត់បានក្លាយជាការងារអាជីពមួយដែលរកកម្រៃបានខ្ពស់បំផុត ជាពិសេសបើបានលេងឱ្យក្លិបធំៗនៅតំបន់អឺរ៉ុប។

ក្រៅពីទ្វីបអឺរ៉ុប អាមេរិចឡាទីន បន្ទាប់មកមានតែទ្វីបអាហ្វ្រិកនេះហើយ ដែលសម្បូរទៅដោយកីឡាករបាល់ទាត់មានទេពកោសល្យ និងមានសមត្ថភាពខ្ពស់។

ព្រោះតែសមត្ថភាពខ្ពស់ខ្លាំងក្លាបែបនេះ បានធ្វើឱ្យកីឡាករមកពីអាហ្វ្រិកដែលស្ថិតក្នុងប្រទេសក្រីក្របំផុត ក្លាយជាកីឡាករមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនៅលើពិភពលោកផងដែរ។

កីឡាករទាំងនោះ ក៏បានរួមចំណែកជួយឱ្យក្លឹបរបស់ពួកគេ ឈ្នះពានរង្វាន់ក្នុងស្រុក ពានរង្វាន់អន្តរជាតិ និងជាមួយជម្រើសជាតិរបស់ពួកគេផងដែរ។

ព្រោះតែមានឱកាសលេងឱ្យក្លិបធំៗនៅលើពិភពលោក កីឡាករបាល់ទាត់អាហ្វ្រិកបានបូមទ្រព្យសម្បត្តិជាច្រើនពីប្រាក់ខែរបស់ពួកគេ និងចំណូលផ្សេងៗទៀត។ ហើយខាងក្រោមនេះ គឺជាកំពូលកីឡាករបាល់ទាត់អាហ្វ្រិកដែលមានជាងគេទាំង១០ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ៖

១០. កីឡាករ Sadio Mane – ជនជាតិសេណេហ្គាល់ | លេងឱ្យក្លិប Al-Nassr | មានទ្រព្យសម្បត្តិសរុបប្រមាណចំនួន ២០ លានដុល្លារ

៩. កីឡាករ Victor Moses –ជនជាតិនីហ្សេរីយ៉ា | លេងឱ្យក្លិប Spartak Moscow | មានទ្រព្យសម្បត្តិសរុបប្រមាណចំនួន ២១ លានដុល្លារ

៨. កីឡាករ Michael Essien – ជនជាតិហ្គាណា | ចូលនិវត្តន៍ | មានទ្រព្យសម្បត្តិសរុបប្រមាណចំនួន ៣៥ លានដុល្លារ

៧. កីឡាករ Emmanuel Adebayor – ជនជាតិតូហ្គោលី | ចូលនិវត្តន៍ | មានទ្រព្យសម្បត្តិសរុបប្រមាណចំនួន ៤៥ លានដុល្លារ

៦. កីឡាករ John Mikel Obi – ជនជាតិនីហ្សេរីយ៉ា | ចូលនិវត្តន៍ | មានទ្រព្យសម្បត្តិសរុបប្រមាណចំនួន ៤៥ លានដុល្លារ

៥. កីឡាករ Pierre-Emerick Aubameyang – ជនជាតិហ្គាបុង | លេងឱ្យក្លិប Marseille | មានទ្រព្យសម្បត្តិសរុបប្រមាណចំនួន ៥០ លានដុល្លារ

៤. កីឡាករ Yaya Toure – ជនជាតិកូតឌីវ័រ | ចូលនិវត្តន៍ | មានទ្រព្យសម្បត្តិសរុបប្រមាណចំនួន ៧០ លានដុល្លារ

៣. កីឡាករ Didier Drogba – ជនជាតិកូតឌីវ័រ | ចូលនិវត្តន៍ | មានទ្រព្យសម្បត្តិសរុបប្រមាណចំនួន ៩០ លានដុល្លារ

២. កីឡាករ Mohamed Salah – ជនជាតិអេហ្ស៊ីប | លេងឱ្យក្លិប Liverpool | មានទ្រព្យសម្បត្តិសរុបប្រមាណចំនួន ៩០ លានដុល្លារ

១. កីឡាករ Samuel Eto’o – ជនជាតិកាមេរូន | ចូលនិវត្តន៍ | មានទ្រព្យសម្បត្តិសរុបប្រមាណចំនួន ៩៥ លានដុល្លារ