Fabinho ជួបរឿងនឹកស្មានមិនដល់ក្រោយចូលលេងលើកដំបូងអោយAl-Ittihad (មានវីដេអូ)

ខែ​សីហា 16, 2023

Fabinho បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ចូលលេងអោយក្របខណ្ឌលីកកំពូល Saudi Pro League សម្រាប់​ក្រុម ខណៈ​ខ្សែ​​បម្រើ-ការពារសញ្ជាតិ​ប្រេស៊ីល​បានជួយក្រុមរបស់គាត់ឈ្នះការប្រកួតបើកឆាកលីគនៅតំបន់មជ្ឈឹមបូព៌ាមួយនេះជាមួយក្រុមភ្ញៀវគឺAl-Raed ក្នុងលទ្ធផល៣ ទល់និង០ ផងដែរកំលុងការប្រកួតកាលពីយប់ថ្ងៃចន្ទទី១៤សីហា ២០២៣។

អតីតកីឡាករ Liverpool ភ្ញាក់ផ្អើលជាមួយនឹងកាដូដ៏មានតម្លៃពីអ្នកគាំទ្រដែលមិនស្គាល់អត្តសញ្ញាណម្នាក់បានបំពាក់ជូននាឡិកាដៃមានតម្លៃម៉ាក Rolexជារង្វាន់លើកទឹកចិត្ត ដល់កីឡាករវ័យ៣១ឆ្នាំរូបនេះ កំលុងពេលរូបគេចាកចេញពីផ្លូវក្រោមដីបំណងដើរសំដៅទៅកាន់រថយន្ត​ក្រុងត្រៀម​ចាកចេញពីកីឡដ្ឋាននោះផងដែរ។

សូមទស្សនាវីដេអូខាងក្រោមនេះ