គ្រូបង្វឹក Al Nassr ផ្តល់បច្ចុប្បន្នភាពអំពី Cristiano Ronaldo បន្ទាប់ពីរបួសក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Arab Club Champions Cup

ខែ​សីហា 14, 2023

លោក Luis Castro អ្នកចាត់ការទូទៅរបស់ Al-Nassr បានផ្តល់បច្ចុប្បន្នភាពអំពីរបួសរបស់ Cristiano Ronaldo បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Arab Club Champions Cup ជាមួយ Al-Hilal កាលពីថ្ងៃសៅរ៍ ទី១២ ខែសីហា។ Ronaldo បានដើរតួយ៉ាងសំខាន់ក្នុងការប្រកួតដោយការស៊ុតបាល់បញ្ចូលទី ខណៈដែល Al Nassr ឈ្នះ ២-១។

កីឡាករព័រទុយហ្គាល់បានស៊ុតគ្រាប់ជ័យជម្នះនៅនាទីទី៩៨ នៃម៉ោងបន្ថែម។ យ៉ាង​ណា​ក៏​ដោយ គាត់​ត្រូវ​ដឹក​ចេញ​ពី​ទីលាន​បន្ទាប់​ពី​របួស។ ឥឡូវនេះ Castro បានផ្តល់ផ្តល់បច្ចុប្បន្នភាពអំពីរបួសរបស់ Ronaldo ដោយនិយាយថា៖

“Cristiano Ronaldo នឹង​ត្រលប់​មក​វិញ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ពី​របួស​របស់​គាត់”។ យោងតាម ​​AlRiyadiya តារាឆ្នើម Ronaldo គ្រោងនឹងអវត្តមានក្នុងការប្រកួតបើករដូវកាលរបស់ Saudi Pro League របស់ Al Nassr ទល់នឹង Al Ettifaq ដែល​ប៉ះ​ទង្គិច​គ្នា​​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​សីហា៕