ក្លឹប ១០ ដែលជះលុយច្រើនបំផុតលើការផ្ទេររដូវក្តៅនេះ ក្នុងនោះក៏មានក្លិបនៅអាស៊ីផងដែរ…

ខែ​សីហា 12, 2023

បើគិតមកទល់ពេលនេះ ទីផ្សារដោះដូរកីឡាករនៅជុំវិញពិភពលោកកំពុងកក្រើកជាខ្លាំង ជាពិសេសនៅតំបន់អារ៉ាប៊ីសាអូឌីត។ តាំងពីបញ្ចប់រដូវកាលមុនរហូតមកទល់ពេលនេះ ក្លិបធំៗកំពុងដុតដៃដុតជើងនាំយកកីឡាករថ្មីមកចូលក្រុម។

ទីផ្សារដោះដូរកីឡាកររដូវក្ដៅឆ្នាំ២០២៣ ហាក់មានសភាពស្រួចស្រាលយ៉ាងខ្លាំង ដោយមានដោះដូរកីឡាករពីក្លិបមួយទៅក្លិប ពីទ្វីបមួយទៅទ្វីបមួយ។

ជាក់ស្ដែងដូចជានៅតំបន់អារ៉ាប់ ដែលមានការចុះហត្ថលេខាលើកីឡាករធំៗល្បីឈ្មោះរាប់សិននាក់ ដោយបានជះលុយរាប់ពាន់លានដុល្លារដើម្បីពង្រឹងក្លិប និងលីគពួកគេ ខណៈនៅតំបន់អឺរ៉ុបក៏កាន់តែមញាញឹកជាងនេះទៅទៀត។ ស្របពេលនេះ admin សូមបង្ហាញក្លិបចំនួន ១០ ដែលបានជះលុយច្រើនបំផុតនៅក្នុងទីផ្សារដោះដីរកីឡាករ គិតមកត្រឹមដើមខែសីហា៖

ទី១. ក្លិប Arsenal ចំណាយលុយអស់ ២៣១.៦ លានអឺរ៉ូ យកបានកីឡាករចំនួន ៣រូប

ទី២. ក្លិប Chelsea ចំណាយលុយអស់ ២២៩ លានអឺរ៉ូ យកបានកីឡាករចំនួន ៥រូប

ទី៣. ក្លិប Al Hilal ចំណាយលុយអស់ ១៧៨ លានអឺរ៉ូ យកបានកីឡាករចំនួន ៤រូប

ទី៤. ក្លិប Paris Saint-Germain ចំណាយលុយអស់ ១៥៩.៥ លានអឺរ៉ូ យកបានកីឡាករចំនួន ៦ រូប

ទី៥. ក្លិប Tottenham Hotspur ចំណាយលុយអស់ ១៣៦.៣ លានអឺរ៉ូ យកបានកីឡាករចំនួន ៥រូប និង គ្រូបង្វឹកថ្មីម្នាក់

ទី៦. ក្លិប Real Madrid ចំណាយលុយអស់ ១២៨.៥ លានអឺរ៉ូ យកបានកីឡាករចំនួន ៤រូប

ទី៧. ក្លិប RB Leipzig ចំណាយលុយអស់ ១២៦ លានអឺរ៉ូ យកបានកីឡាករចំនួន ៥រូប

ទី៩. ក្លិប Manchester United ចំណាយលុយអស់ ១១៦.៧ លានអឺរ៉ូ យកបានកីឡាករចំនួន ២រូប

ទី៩. ក្លិប Newcastle United ចំណាយលុយអស់ ១១៦ លានអឺរ៉ូ យកបានកីឡាករចំនួន ៣រូប

ទី១០. ក្លិប Liverpool ចំណាយលុយអស់ ១១២ លានអឺរ៉ូ យកបានកីឡាករចំនួន ២រូប