កំណត់ត្រាធំៗចំនួន ៨ ដែល Lionel Messi អាចបំបែ.ក នៅក្លិបអាមេរិក Inter Miami

ខែ​សីហា 12, 2023

Messi បានផ្លាស់ទៅលេងនៅលើទឹកដីសហរដ្ឋអាមេរិក គួរឱ្យភ្ញាក់ផ្អើល ក្រោយចាកចេញពីក្លិបបារាំង PSG នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ បន្ទាប់ចាយពេល ២ឆ្នាំនៅទីក្រុងប៉ារីស។

យោងតាមប្រភព Onefootball បានអោយដឹងថា៖ គ្រាន់តែមកដល់ក្របខណ្ឌ MLS មិនទាន់បានក្ដៅគូថផង Lionel Messi បានចាប់ផ្ដើមបង្កើតកំណត់ត្រាជាបណ្ដើរៗហើយ។ Messi បានចូលរួមជាមួយក្លិបរបស់វីរបុរសបាល់ទាត់អង់គ្លេសលោក David Beckham គឺក្លិប Inter Miami ជាមួយកុងត្រារយៈពេល ២ឆ្នាំ ដោយគេដឹងថាគាត់នឹងរកបាន ៦០លានដុល្លារក្នុងមួយរដូវកាល។

ដូច្នេះថ្ងៃនេះ Admin នឹងបង្ហាញប្រីមិត្តអំពីកំណត់ត្រាធំៗចំនួន ៨ ដែលម្ចាស់ពាន Ballon D’or ៧សម័យកាល Lionel Messi អាចនឹងបំបែកបាននៅលើទឹកដីប្រទេសអាមេរិក ជាមួយក្លិបថ្មី Inter Miami។ តើប្រីមិត្តចង់ដឹងទេថាតើមានកំណត់ត្រាអ្វីខ្លះ ដែល Messi អាចបំបែកបាននៅក្របខណ្ឌ MLS ៖

១-ជាអ្នកបញ្ចូនបាល់ រឺក៏(Assists) ច្រើនបំផុតគ្រប់ពេលវេលានៅ MLS វីរបុរសអាមេរិក Landon Donovan កំពុងកាន់កំណត់ត្រា Assist គ្រប់ពេលវេលានេះ ដោយរកបាន ១៣៦ដង ដែលភាគច្រើនធ្វើបានជាមួយក្លិប LA Galaxy ។ សាកស្រមៃមើលថា តើកំណត់ត្រាជាស្ដេច Assists នេះ Messi ធ្វើបានដែរឬទេ?

២-ជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតគ្រប់ពេលវេលានៅ MLS កំណត់ត្រាស៊ុតបញ្ចូលទីច្រើនគ្រប់ពេលវេលា ធ្វើបានដោយអតីតកីឡាករជនជាតិអាមេរិក Chris Wondolowski ដោយរកបាន ១៧១ គ្រាប់នៅចន្លោះឆ្នាំ ២០០៥ ដល់ ២០២១។ ដើម្បីបំបែកកំណត់ត្រានេះ នោះ Messi នឹងត្រូវរកបានជាមធ្យម ៣០ គ្រាប់ក្នុងមួយរដូវកាលរហូតដល់ឆ្នាំ ២០២៩ ពោលគឺត្រូវប្រើពេល ៤ ឆ្នាំ ពេលនោះគាត់នឹងមានអាយុ ៤២ ឆ្នាំ។ បើពិនិត្យមើលទៅកំណត់ត្រានេះ Messi មិនងាយសម្រេចបាននោះទេ វាមានភាគរយតិចណាស់ តែបើ Messi អាចសម្រាប់នោះគាតពិងជា God។

៣-ស៊ុតបញ្ចូលទីច្រើនប្រកួតជាប់ៗគ្នា ម្ចាស់កំណត់នេះគឺជាកីឡាករ Josef Martinez ដោយស៊ុតបញ្ចូលទី ១៥ លើកជាប់ៗគ្នានៅក្នុងក្របខណ្ឌ MLS។ កំណត់ត្រានេះហាក់គ្មានអ្វីអស្ចារ្យនោះទេ ព្រោះវានៅឆ្ងាយពីគ្រាប់បាល់ ៣៣ គ្រាប់ដែល Messi ស៊ុតចូលក្នុងការប្រកួត ២១ លើកជាប់ៗគ្នានៅ La Liga។

៤-បញ្ចូនបាល់ (Assists) ច្រើនបំផុតក្នុងមួយរដូវកាល គិតមកទល់ពេលនេះ វីរបុរសកូឡុំប៊ីគឺលោក Carlos Valderrama ជាម្ចាស់កំណត់ត្រា Assists ច្រើនបំផុតនៅក្របខណ្ឌ MLS ដោយធ្វើបាន ២៦លើក។

៥-រកគ្រាប់បាល់បានច្រើនបំផុតក្នុងមួយរដូវកាល កំណត់ត្រានេះក៏ហាក់ដូចជាមិនមានអ្វីពិបាកសម្រាប់ Messi នោះដែរ។ Messi ក៏ជាកីឡាករទី១ នៅក្នុងប្រវត្តិសាស្ត្រផងដែរ ដែលរកបាន ៧៣គ្រាប់នៅក្នុងមួយរដូវកាលអំឡុងពេលលេងនៅ Barcelona។ បច្ចុប្បន្ននេះ អតីតខ្សែប្រយុទ្ធក្រុម Arsenal កីឡាករ Carlos Vela ជាអ្នកកាន់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតក្នុងមួយរដូវកាល ដោយរកបាន ៣៤ គ្រាប់សម្រាប់ក្រុម LAFC នៅឆ្នាំ២០១៩។

៦-ស៊ុតហ្វ្រីឃីកច្រើនបំផុត អតីតកីឡាករជម្រើសជាតិអ៊ីតាលី Sebastian Giovinco គឺជាម្ចាស់កំណត់ត្រារកគ្រាប់បាល់ បានច្រើនជាងគេ ពីការស៊ុតបាល់ហ្វ្រីឃីកសរុបចំនួន ១៣លើក។ ជាការពិតណាស់ Messi បានស៊ុតបាល់ Free Kick ចូលភ្លាមៗក្នុងការប្រកួតដំបូងនៅ MLS របស់គាត់ ។ ហើយវាជាគ្រាប់បាល់ហ្វ្រីឃីកទី ៥៣ ក្នុងអាជីពរបស់គាត់ផងដែរ។

៧-Hat-Trick ច្រើនបំផុត មិត្តរួមក្រុម Inter Miami របស់ Messi កីឡាករ Josef Martinez បច្ចុប្បន្នកាន់កំណត់ត្រា Hat-Trick ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ MLS ដោយសម្រេចបានចំនួន ៦លើក។ អ្នកទាំងអស់គ្នាដឹងហើយថា Messi ជាកីឡាករកំពូលហើយក្នុងរកបាន Hat-Trick នេះ។

៨-ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Inter Miami ជាមួយការចាប់ផ្តើមដ៏ងាយស្រួលរបស់ Messi អាចនឹងក្លាយជាអ្នករកគ្រាប់បាលបានច្រើនបំផុតសម្រាប់ក្លិប Inter Miami។ ខណៈបច្ចុប្បន្នម្ចាស់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេ គឺជាមិត្តរួមក្រុមជាតិអាហ្សង់ទីន Gonzalo Higuain ដោយរកបាន ២៩ គ្រាប់ក្នុង ៧០ ប្រកួត ដែលកំណត់ត្រានេះគឺគ្មានអ្វីពិបាកសម្រាប់ Messi នោះឡើយ។ សម្រាប់ប្រីមិត្តវិញគិតថាកំណតត្រាមួយណាខ្លះដែល messi រកបានសម្រាប់ ២ រដូវកាលរបស់គាតនៅ Inter miami? សូម comment ម្នាក់មួយនៅខាងក្រោមវីដេអូនេះ។