Liverpool ដាក់សំណើដេញថ្លៃ ”៤៥លានផោន” ទៅលើខ្សែបម្រើម្នាក់នេះមកពី បែលហ្ស៊ិក

ខែ​សីហា 9, 2023

យោងតាមគេហទំព័រវេបសាយ sportmole.co.kh បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានធ្វើការដេញថ្លៃជាលើកទី៣ ក្នុងតម្លៃ ៤៥លានផោន លើខ្សែបម្រើ Romeo Lavia ប៉ុន្តែត្រូវបាន Southampton បានបដិសេធសំណើនេះ ហើយបានឈរយ៉ាងរឹងមាំក្នុងការចង់បាននូវតម្លៃ ៥០លានផោន។

Lavia បានបង្ហាញខ្លួនចំនួន ២៩លើកក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសសម្រាប់ក្រុម Saints ដែល ២៦ប្រកួតបានមកពីការចាប់ផ្តើម ហើយគាត់បានរកគ្រាប់បាល់ដំបូងរបស់គាត់ក្នុងការប្រកួតបាល់ទាត់ក្រុមដំបូងទល់នឹង Chelsea ក្នុងខែសីហា ឆ្នាំ ២០២២។

កីឡាករវ័យ ១៩ឆ្នាំរូបនេះបានផ្ទេរទៅកាន់ St Mary’s ពី Manchester City កាលពីរដូវក្តៅមុនក្នុងតម្លៃ ១៤លានផោន ដែលគួរអោយចាប់អារម្មណ៍ក្នុងរដូវកាលដំបូងរបស់គាត់ បើទោះបីជា Southampton ត្រូវបានកាត់ចេញពី Premier League ក៏ដោយ៕