ពេញ​សាច់​តាំង​ពី​លើ​ដល់​ក្រោម នេះ​ឈុត ១១ រូប Saudi All Star

ខែ​សីហា 9, 2023

ផែនការណ៍​ដែល​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​ដាក់​ចិត្ត​ចាយ​លុយ​ធំ​ជាមួយ​វិស័យ​បាល់ទាត់ គិត​មក​ទល់​ពេល​នេះ គឺ​សម្រេច​បាន​មួយ​ផ្នែក​ហើយ​សម្រាប់​ដំណាក់កាល​ដំបូង ពាក់ព័ន្ធ​ការ​ច្របាច់​បញ្ចូល​គ្នា ចេញ​ជា​ឈុត Saudi Pro League All Star។

អ្នកចាំទី Edouard Mendy – ជា​សមាជិក​របស់​ក្លឹប Al-Ahli ដែល​បាន​ថ្ពក់​ចេញ​ពី​ក្លឹប​តោ​ខៀវ Chelsea ក្នុង​តម្លៃ ១៨,៥ លាន​អឺរ៉ូ​កាល​ពី​ខែ​មុន។ អាយុ​ក៏​មិន​ជា​ចាស់​ពេក រី​ឯ​គុណភាព​ក៏​មិន​ទាន់​ជា​ធ្លាក់​ខ្លាំង សម​ល្មម​នឹង​បំពេញ​ក្នុង​តំណែង​ដៃ​ទី​មួយ​ល្អ​បំផុត​ប្រចាំ​លីគ។

ខ្សែ​ការពារ​កណ្ដាល Fabinho – កីឡាករ​លេង​ពហុ​ជំនាញ ធ្លាប់​ឈរ​ជើង​ឲ្យ Liverpool ថ្មីថ្មោង​បាន​ផ្ទេរ​មក​ចុះចូល​នៅ Al Ittihad។ យ៉ាង​ណា​ក្នុង​ទម្រង់​មួយ​នេះ កីឡាករ​ប្រេស៊ីល​គួរ​តែ​ដាក់​ទៅ​ក្នុង​តំណែង CB ឬ​ការពារ​កណ្តាល។

ខ្សែ​ការពារ​កណ្តាល Kalidou Koulibaly – ចំ Role ហ្សីន​របស់​រនាំង​យក្ស​សេណេហ្គាល់​នេះ​ហើយ ​ក្នុង​នាម​តំណាង​ឲ្យ​តារា​ឆ្នើម​មួយ​រូប​ចេញ​ពី​ក្លឹប Al-Hilal។ គួរ​បញ្ជាក់​ថា Koulibaly ត្រូវ​បាន Chelsea លក់​ដំណាល​គ្នា​នឹង​កីឡាករ​ប៉ុន្មាន​រូប​ទៀត ជាមួយ​តម្លៃ ២៣ លាន​អឺរ៉ូ។
ខ្សែ​ការពារ​កណ្តាល Alex Telles – តំណែង​ហ្សីន​របស់​គេ គឺ​ការពារ​ស្លាប​ឆ្វេង តែ​ជាមួយ​ឈុត​ការពារ ៣ អតីត​សមាជិក Man United តម្រូវ​មក​លេង​ជា CB តែ​នៅ​ផ្នែក​ខាង​ឆ្វេង​ដដែល។ បញ្ជាក់​ឲ្យ​ដឹង សព្វថ្ងៃ​គេ​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប Al-Nassr។

ខ្សែ​បម្រើ​ស្លាប​ស្តាំ Riyad Mahrez – បន្ត​មក​សមាជិក​របស់ Al-Ahli មួយ​រូប​ទៀត ដែល​ទើប​ថ្ពក់​ចេញ​ពី Man City នៅ​តម្លៃ ៣៥ លាន។ នេះ​កីឡាករ​សញ្ជាតិ​អាល់ហ្សេរី អាច​លេង​ផ្នែក​ខាង​ស្តាំ​បាន​យ៉ាង​ល្អ ទោះ​ត្រូវ​ទម្លាក់​មក​ក្រោម​ប្រយុទ្ធ​បន្តិច។

ខ្សែ​បម្រើ​កណ្តាល Sergej-Milinkovic Savic និង N’Golo Kante – រាប់​បាន​ជា​ខ្លា​ចាស់​ពោរពេញ​ដោយ​បទពិសោធន៍​ដូច​គ្នា នៅ​តំបន់​ស្នូល ហើយ​ជឿ​ថា កីឡាករ​ស៊ែប៊ី​របស់ Al Hilal នឹង​អាច​សហការ​បាន​យ៉ាង​ល្អ ជាមួយ​តារា​ឆ្នើម​បារាំង​នៃ​ក្លឹប Al Ittihad។

ខ្សែ​បម្រើ​ស្លាប​ឆ្វេង Sadio Mane – អាច​សហការ​ជា​ដាវ​ញី​ឈ្មោល នៅ​បម្រើ​ស្លាប​សង​ខាង​ជាមួយ Mahrez ខណៈ​កីឡាករ​សេណេហ្គាល់​របស់​ក្លឹប Al Nassr យើង​រុញ​មក​ផ្នែក​ខាង​ឆ្វេង។

ខ្សែ​ប្រយុទ្ធ​ស្លាប​ស្តាំ Roberto Firmino – ប្រយុទ្ធ​ខាង​លើ​បី​ពេញ​សាច់​ល្អ​ណាស់ នេះ​យើង​ជ្រើស​យក​តារា​ឆ្នើម​របស់​ក្លឹប Al Ahli មក​បំពេញ​នៅ​ប្រព័ន្ធ​សម្រុក​ផ្នែក​ខាង​ស្តាំ។

ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្វេង Cristiano Ronaldo – ចំ​ជា​ Role ហ្សីន Role ពិឃាដ​របស់​ខ្លា​កំណាច​ព័រទុយហ្គាល់​មួយ​ទំហឹង ដ្បិត​សព្វថ្ងៃ​កំពុង​លេង​ឲ្យ​ Al Nassr នៅ​ប្រយុទ្ធ​ប្រអប់ តែ​បើ​រៀប​ជា​ឈុត​ All Star, Ronaldo គួរ​ញាត់​ចូល​ LW គឺ​ល្អ​បំផុត។

ខ្សែ​ប្រយុទ្ធ​ប្រអប់ Karim Benzema – អ្នក​បញ្ចប់​ទី​ល្អ​បំផុត​សព្វថ្ងៃ គួរ​តែ​ជា​កីឡាករ​បារាំង​របស់​ក្លឹប Al-Ittihad ដ្បិត​អី​ការ​ផ្ទេរ​ចូល​ថ្មីថ្មោង នៅ ៤ ប្រកួត ក៏​អាច​រក​បាន ៣ គ្រាប់​និង Assist ១ ផង​ដែរ។ សរុប​មក​ជាមួយ​ការ​ប្រើ​ឈុត​ Saudi All Star មួយ​នេះ តើ​មតិ​របស់​បងប្អូន​ជឿ​ថា​គីឡូ​ក្លឹប​នៅ​អឺរ៉ុប​មួយ​ណា​ដែរ ទើប​អាច​បំបាក់​ពួក​គេ​បាន?