តើក្រុមជម្រើសជាតិប្រទេសណា ដែលឈ្នះពានរង្វាន់បាល់ទាត់ច្រើនជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រ…?

ខែ​សីហា 5, 2023

ការប្រគួតបាលទាត់ពិភពលោក FIFA World Cup គឺជាពាន ដែលកីឡាករ និង ក្រុមជម្រើសជាតិ ប្រាថ្នាចង់បាន វាគឺជាពានដែធំជាងគេក្នុងប្រវត្តិសាស្ត្ររបាលទាត។

ពោលថ្មីៗនេះ ក្រុមជម្រើសជាតិអាហ្សង់ទីន បានគ្រងតំណែងជើងឯកបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅចុងឆ្នាំ២០២២នេះ ដែលជាការពានពិភពលោកលើកទី ៣ នៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

ប៉ុន្តែបើនិយាយពីក្រុមជម្រើសជាតិដែលឈ្នះពានច្រើនជាងគេ នោះប្រហែលជាអ្នកទាំងអស់មិនសូវដឹងប៉ុន្មាននោះទេ។

ការឈ្នះពានសម្រាប់ជម្រើសជាតិនីមួយៗ មិនមែនជារឿងងាយស្រួលនោះទេ ប្រទេសខ្លះចាយពេលរាប់រយឆ្នាំមិនទាន់ទាំងស្គាល់រស់ជាតិពានម្ដងផង ខណៈជម្រើសជាតិបាល់ទាត់ខ្លះទៀត ទំរាំអាចនឹងឈ្នះពានជាថ្មីម្ដងទៀត ក៏ចាយពានរាប់សិបឆ្នាំផងដែរ។

ប៉ុន្តែថ្ងៃនេះ admin នឹងបង្ហាញក្រុមជម្រើសជាតិចំនួន ៨ ដែលឈ្នះពានរង្វាន់បាល់ទាត់ច្រើនជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រគិតត្រឹមឆ្នាំ២០២៣ នេះបើនិយាយតែទៅលើផ្នែកបាល់ទាត់បុរសប៉ុណ្ណោះ៖

១-ក្រុមជម្រើសជាតិប្រេស៊ីល ប្រេស៊ីលបានឈ្នះពានបាល់ទាត់ច្រើនជាងគេ សរុបចំនួន ១៩ ពាន។ ប្រេស៊ីលបានឈ្នះពានរង្វាន់ FIFA World Cup ៥ ដង, Copa America ៩ ដង, FIFA Confederations Cups ៤ ដង និង Pan American Championship ម្ដង។

២-ក្រុមជម្រើសជាតិអាហ្សង់ទីន អាហ្សង់ទីនបានឈ្នះពានរង្វាន់បាល់ទាត់ចំនួន ១៨ រួមទាំងពានរង្វាន់ FIFA World Cup ចំនួន ៣ ដង និងពានរង្វាន់ Copa America ចំនួន ១៥លើក។

៣-ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ យរូហ្គាយបានឈ្នះពានរង្វាន់បាល់ទាត់ចំនួន ១៧ រួមទាំងពានរង្វាន់ FIFA World Cup ២ ដង និងពានរង្វាន់ Copa America ចំនួន ១៥ដង។

៤-ក្រុមជម្រើសជាតិម៉ិកស៊ិក ប្រទេសម៉ិកស៊ិកបានឈ្នះពានរង្វាន់បាល់ទាត់ចំនួន ១២ពាន រួមទាំង CONCACAF Gold Cups ១១លើក និង FIFA Confederations Cup ម្ដង។

៥–ក្រុមជម្រើសជាតិអាល្លឺម៉ង់ អាល្លឺម៉ង់បានឈ្នះពានរង្វាន់បាល់ទាត់ចំនួន ៨ រួមមាន FIFA World Cup ៤ ដង និង UEFA European Championships ចំនួន ៣លើក។

៦-ក្រុមជម្រើសជាតិអ៊ីតាលី ប្រទេសអ៊ីតាលីបានឈ្នះពានរង្វាន់បាល់ទាត់ចំនួន ៨ដង រួមទាំងពានរង្វាន់ FIFA World Cup ចំនួន ៤ និងពានរង្វាន់ UEFA European Championship ចំនួន ២លើក។

៧-ក្រុមជម្រើសជាតិបារាំង បារាំងបានឈ្នះពានបាល់ទាត់ចំនួន ៦ ក្នុងនោះមាន FIFA World Cup ២ដង និង UEFA European Championships ២ដង។

៨-ក្រុមជម្រើសជាតិកាមេរូន កាមេរូនបានឈ្នះពានរង្វាន់បាល់ទាត់ចំនួន ៥ រួមទាំងពានរង្វាន់ FIFA World Cup ម្ដង និងពានរង្វាន់ African Cup of Nations ចំនួន ៤លើក។