Arsenal ចង់សងសឹក និង ផ្តល់រសជាតិបរាជ័យពានបើករដូវកាលលើកទី៣ដល់ Man.City

ខែ​សីហា 4, 2023

លោកArsenal និងត្រូវត្រៀមប្រកួតប្រជែងជាមួយក្រុម​ម្ចាស់ជើងឯក៣ស្ថាប័ន្តគឺ Man.CIty មុនការប្រកួតបើករដូវកាលលីកកំពូលអង់គ្លេស ២០២៣-២០២៤ក្នុងការប្រកួតពានរង្វាន់ Community Shield នៅថ្ងៃអាទិត្យខាងមុខនេះវេលាម៉ោង១០យប់។

ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏មានំណងចង់ផ្តួល Man City ដើម្បីបន្ធូរអារម្មណ៍ និង ចង់សងសឹកចំពោះការខកខាន និង​បាត់បង់​ពានទៅកាន់ក្រុមលោក Pep Guardiola នៅចុងបញ្ចប់នៃរដូវកាលនោះ។

ជាមួយនិងការចំណាយប្រាក់ជាង២០០លានផោនដោយនាំយក​ខ្សែបម្រើអង់គ្លេស Declan Rice ខ្សែប្រយុទ្ធអាឡឺម៉ង់ Kai Havertz និងខ្សែការពារ Jurrien Timber សញ្ជាតិហូឡង់ Arsenal មាន​បំណងចង់បញ្ចប់ការគ្រប់គ្រងពានបើករដូវកាលលើក្រុម Man.City

ដែលគ្រងជើងឯក EPL៣ឆ្នាំជាប់គ្នាចុងក្រោយ។ហើយបើទោះបីជាឈ្នះជើងឯក EPL ប៉ុន្តែ Man.CIty ខកខានឈ្នះពាននេះ២រដូវកាលចុងក្រោយនេះដោយចាញ់ Liverpool នៅឆ្នាំ​២០២២ ក្រោយចាញ់ Leicester ឆ្នាំ២០២១។

រីឯ Arsenal បានបញ្ចប់ដោយមានគម្លាត៥ពិន្ទុតាមពីក្រោយក្រុមរបស់លោក Pep Guardiola បើទោះបីជា Arsenal បាននាំមុខ ៨​ពិន្ទុក្នុង​ខែ​មេសា ហើយគ្រូបង្វឹកក្រុមកាំភ្លើងធំ Arteta ដឹងថាការប្រកួតមិត្តភាពដ៏អស្ចារ្យនៅចុងសប្តាហ៍នេះនៅ Wembley ផ្តល់ឱកាស​ដើម្បីវាយ​តម្លៃ​ពីសមត្ថភាពរបស់ក្រុមរបស់ខ្លួនក្រោយដំណើរការប្រកួតមិត្តភាពកំដៅសាចដុំ។

ហើយវាក៏ជាការចាប់ផ្តើមដំណើរការផ្សងព្រេងរបស់ Arsenal ក្នុងការប្រម៉ាញ៉ពាន EPL ក្រោយខកចានចាប់តាំងពីឆ្នាំ២០០៤មក។ ប្រភព:Besoccer