ទៅស្គាល់ខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃបំផុតទាំង១០ នៅក្នុងពិភពបាល់ទាត់ ប្រចាំឆ្នាំ២០២៣

ខែ​សីហា 1, 2023

នៅក្នុងពិភពបាល់ទាត់ខ្សែប្រយុទ្ធត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានតម្លៃថ្លៃបំផុត ពោលគឺមានតម្លៃថ្លៃជាកីឡាករលេងនៅតួនាទីផ្សេងៗទៀត។

ដូចនិយាយខាងលើ ខ្សែប្រយុទ្ធគឺមានទំនោរមានតម្លៃផ្ទេរថ្លៃ និងប្រាក់ឈ្នួលខ្ពស់ជាងគេបំផុត ដោយសារពួកគេដើរតួរនាទីសំខាន់បំផុតចំពោះក្រុម។

នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ពួកយើងនឹងនាំយកលោកអ្នកទៅស្គាល់ខ្សែប្រយុទ្ធដែលមានតម្លៃថ្លៃបំផុតទាំង ១០ នៅក្នុងពិភពបាល់ទាត់ នេះបើយោងតាម Transfermarkt។

១០-Rodrygo វ័យ ២២ឆ្នាំ ជនជាតិប្រេស៊ីល លេងឱ្យក្លិប Real Madrid មានតម្លៃ ១០០លានអឺរ៉ូ

៩-Pedri វ័យ ២០ឆ្នាំ ជនជាតិអេស្ប៉ាញ លេងឱ្យក្លិប FC Barcelona មានតម្លៃ ១០០លានអឺរ៉ូ

៨-Phil Foden វ័យ ២៣ឆ្នាំ ជនជាតិអង់គ្លេស លេងឱ្យក្លិប Manchester City មានតម្លៃ ១១០លានអឺរ៉ូ

៧-Jamal Musiala មានវ័យ ២០ឆ្នាំ កូនកាត់អាល្លឺម៉ង់-អង់គ្លេស លេងឱ្យក្លិប Bayern Munich មានតម្លៃ ១១០លានអឺរ៉ូ

៦-Victor Osimhen មានវ័យ ២៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា លេងឱ្យក្លិប SSC Napoli មានតម្លៃ ១២០លានអឺរ៉ូ

៥-Bukayo Saka មានវ័យ ២១ឆ្នាំ កូនកាត់អង់គ្លេស-នីហ្សេរីយ៉ា លេងឱ្យក្លិប Arsenal FC មានតម្លៃ ១២០លានអឺរ៉ូ

Arsenal’s Bukayo Saka gestures during the English Premier League soccer match between Nottingham Forest and Arsenal at City ground in Nottingham, England, Saturday, May 20, 2023. (AP Photo/Rui Vieira)

៤-Jude Bellingham មានវ័យ ១៩ឆ្នាំ ជនជាតិអង់គ្លេស លេងឱ្យក្លិប Real Madid មានតម្លៃ ១២០លានអឺរ៉ូ

៣-Vinicius Junior មានវ័យ ២២ឆ្នាំ ជនជាតិប្រេស៊ីល លេងឱ្យក្លិប Real Madrid មានតម្លៃ ១៥០លានអឺរ៉ូ

២-Kylian Mbappé មានវ័យ ២៤ឆ្នាំ កូនកាត់បារាំង-កាមេរូន លេងឱ្យក្លិប Paris Saint-Germain មានតម្លៃ ១៨០លានអឺរ៉ូ

១-Erling Haaland មានវ័យ ២២ឆ្នាំ ជនជាតិន័រវេស លេងឱ្យក្លិប Manchester City មានតម្លៃ ១៨០លានអឺរ៉ូ