AI ប្រាប់ឈ្មោះកីឡាករដែលនឹងមកស្នងតំណែង Messi និង Ronaldo ជាកីឡាករល្អបំផុតលើលោក

ខែ​កក្កដា 31, 2023

វាមិនអាចទៅរួចទេក្នុងការនិយាយឱ្យប្រាកដថា តើអ្នកណានឹងក្លាយជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របន្ទាប់ពី Messi និង Ronaldo ប៉ុន្តែមានកីឡាករមួយចំនួនដែលត្រូវបានគេចាត់ទុកថា ជាគូប្រជែងឈានមុខគេ ក្នុងការស្នងតំណែងជាកីឡាករបាល់ទាត់លំដាប់ទី១ នេះ។

ដោយខាងក្រោមនេះជាកីឡាករវ័យក្មេងចំនួន ៥រូបដែលសារព័ត៌មាន MerlPlus បានសាកសួរទៅកាន់ខួរក្បាលសិប្បនិម្មិត AI ថាតើនរណាអាចនឹងក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពបាល់ទាត់ បន្ទាប់ពី Messi និង Ronaldo? តោះទៅស្គាល់ទាំងអស់គ្នា៖

១-Kylian Mbappe ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងរូបនេះ គឺជាកីឡាករល្អបំផុតមួយរូបក្នុងពិភពលោកបាត់ទៅហើយនាពេលបច្ចុប្បន្ននេះ។ ហើយ Mbappe មានសក្តានុពលខ្ពស់ជាងគេក្នុងការទៅស្នងតំណែង Messi និង Ronaldo។ Mbappe មានល្បឿនលឿនមិនគួរឱ្យជឿ មានការបញ្ចប់ទីច្បាស់ដូចថ្ងៃ ហើយក៏ជាអ្នកបញ្ជូនបាល់ដ៏ល្អម្នាក់ផងដែរ។

២-Erling Haaland ខ្សែប្រយុទ្ធន័រវេសដ៏ក្មេងខ្ចីរូបនេះជាកីឡាករមួយរូបទៀត ដែលកំពុងបង្កើតឥទ្ធិពលដ៏លេចធ្លោមួយក្នុងកម្រិតខ្ពស់បំផុតរួចទៅហើយ។ Haaland ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេកាលពីរដូវកាលមុននៅទ្វីបអឺរ៉ុប។ បូករួមជាមួយមាឌធំដ៏ល្អ និងស៊ុតបញ្ចូលទីស្ទើគ្រប់ប្រកួតច្បាស់ណាស់ថា Haaland អាចទៅជំនួសកំពូលកីឡាករទាំងពីរបាន។

៣-Jadon Sancho ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសរូបនេះ ក៏ជាបេក្ខភាពមិនអាចមើលរំលងម្នាក់ផងដែរ។ Sancho ជាខ្សែបម្រើដ៏ឆ្នើមមួយរូប ជាពិសេសការបញ្ចូនបាល់ឱ្យមិត្តរួមក្រុម។ ប៉ុន្តែទោះជាយ៉ាងណា បើតាមការយល់ឃើញរបស់ MerlPlus ខ្សែបម្រើ Man Utd រូបនេះហាក់ពិបាកក្លាយជាកីឡាករល្អបំផុតខ្លាំងណាស់ បើផ្នែកលើទម្រង់លេងនាពេលបច្ចុប្បន្នរបស់គេ។

៤-Trent Alexander-Arnold ខ្សែការពារស្លាបស្តាំសញ្ជាតិអង់គ្លេសរូបនេះ គឺជាកីឡាករដែលមានភាពវៃឆ្លាតបំផុតក្នុងពិភពបាល់ទាត់ ហើយគាត់មានសមត្ថភាពក្នុងការផ្លាស់ប្តូរការប្រកួត ជាមួយនឹងការបញ្ជូនបាល់ និងល្បឿនរបស់គេ។

៥-Joao Felix ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ គឺជាកីឡាករវ័យក្មេងម្នាក់ទៀត ដែលត្រូវបានគេតាមដានយ៉ាងខ្លាំង។ Felix ជាកីឡាករដែលអាចលេងបានច្រើនតំបន់ដូចជា ខ្សែប្រយុទ្ធ ខ្សែបម្រើស្លាប ឬខ្សែបម្រើប្រយុទ្ធ៕