ខ្សែបម្រើកណ្តាល Man.Utd ត្រៀមចាកចេញពីទឹកដី Old Trafford (មានវីដេអូ)

ខែ​កក្កដា 29, 2023

ប្រភពពីអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករសញ្ជាតិអ៊ីតាលីលោក Fabrizio Romano បានលើកឡើងថាខ្សែបម្រើអន្តរជាតិប្រេស៊ីល Fred នៅតែជាគោលដៅអាទិភាពសម្រាប់ក្លឹបយក្សតួគី Galatasaray ចំពេលទីផ្សារដោះដូរកីឡាកររដូវក្តៅកំពុងដំណើរការ​។

ក៏ព្រោះតែ​រូបគេប្រាកដ​ក្នុងចិត្តថានឹងចាកចេញពីក្លឹប Man. United ក្រោយធ្លាក់ចេញពីការទុកចិត្តរបស់លោក Erik ten Hagស្របពេលកីឡាករ​វ័យ​​៣០ឆ្នាំរូប​នេះ​មិនមែនឈ្មោះសម្រាប់ដំណើរទេសចរណ៍មុនបើករដូវកាលក៏ព្រោះតែហេតុផលផ្ទាល់ខ្លួន

ប៉ុន្តែការពិតគឺ​គាត់​អាចស្វែងរ​កឱកាស​ផ្លាស់ទៅ​កាន់​ក្លឹប​ដែលមានការប្រកួតប្រជែងថ្មីទៅវិញទេ។ជាមួយនឹងកុងត្រារបស់គាត់នៅសល់តែមួយឆ្នាំប៉ុណ្ណោះ នេះគឺជាពេលវេលាដ៏ល្អសម្រាប់ Man United ក្នុងការលក់រូបគេចេញ ជៀសវាងការចាកចេញដោយគ្មានតម្លៃខ្លួនតែម្តង។

សូមទស្សនាវីដេអូខាងក្រោមនេះ