ខំហោះពីអារ៉ាប់ទៅបារីស ចុងក្រោយ Mbappe បដិសេធមិនព្រមជួបអ្នកតំណាង Al Hilal

ខែ​កក្កដា 27, 2023

បរទេស៖ ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹប Paris Saint-Germain បានបដិសេធមិនជួបជាមួយមន្ត្រីមកពីក្លឹប Al Hilal

ដោយប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ក្តីសង្ឃឹមដ៏មហិមារបស់អារ៉ាប៊ីសាអូឌីតក្នុងការចុះកុងត្រាលើម្ចាស់ជើងឯក World Cup 2018 នៅក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកក្នុងតម្លៃ ៣០០ លានអឺរ៉ូ (៣៣៣ លានដុល្លារ) ។

Mbappe បានបដិសេធ រាល់ការពិភាក្សាជាមួយអ្នកតំណាងរបស់ក្លឹប Al-Hilal ដែលមានវត្តមាននៅទីក្រុងប៉ារីសកាលពីថ្ងៃពុធនេះ នេះបើតាមការរាយការណ៍ពី L’Equipe sports daily ។

គណៈប្រតិភូមកពីក្លឹបអារ៉ាប៊ីសាអូឌីត បានមកទីក្រុងប៉ារីស ដើម្បីបញ្ចប់ការផ្ទេរកីឡាករប្រេស៊ីល Malcom ពីក្លឹប Zenit Saint Petersburg ហើយពួកគេ​ក៏​ចង់​បង្ហាញ​គម្រោង​របស់​ពួកគេក្នុងការជួប Mbappe ពេល​នៅ​រដ្ឋធានី​បារាំងផងដែរ។