Chelsea កំពុងរៀបចំការផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធថ្មីខណះដែលបានដាក់គោលដៅទៅលើតារាឆ្នើមម្នាក់នេះ

ខែ​កក្កដា 17, 2023

យោងតាម​​Football Transfers បានអោយដឹងថា Chelsea កំពុងរៀបចំការផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្រុម Barcelona ដែលត្រូវបានគេនិយាយថាមានលក្ខខណ្ឌចំនួន 50 លានអឺរ៉ូ។ បន្ទាប់ពីការចាកចេញរបស់ Christian Pulisic និងជាមួយនឹងការលក់ចេញរបស់ Hakim Ziyech នៅរដូវក្តៅនេះ ក្រុមតោខៀវ ឥឡូវនេះកំពុងស្វែងរកអ្នកដែលមានទេពកោសល្យថ្មីៗ ជាពិសេសខ្សែប្រយុទ្ធស្លាប ហើយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងចំណាត់ថ្នាក់របស់ពួកគេ ការផ្តោតអារម្មណ៍គឺផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Camp Nou 

មួយវិញទៀត Dembele ត្រូវបានគេរាយការណ៍ថានៅលើរ៉ាដារបស់ក្រុមតោខៀវជាមួយនឹងកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2024 ជាមួយនឹងការចរចារកំពុងដំណើរការជាមួយ Barca ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែស្ថិតក្នុងការសន្និដ្ឋានថាតើ Dembele ត្រៀមខ្លួនរួចជាស្រេចក្នុងការដោះដូរពី Camp Nou ទៅកាន់ Stamford Bridge ដែរឬទេ។

ដោយមិនគិតពីការរំពឹងទុកអំពីអនាគតរបស់គាត់ ការពិតនៅតែមានថា Dembele នៅតែបន្តធ្វើជាស្នូលដ៏សំខាន់នៅក្នុងផែនការរបស់អ្នកចាត់ការ Xavi Hernandez ។ គួរបញ្ជាក់ផងដែរថា Dembele បានបង្ហាញខ្លួនចំនួន 35 ដងកាលពីរដូវកាលមុន ស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានចំនួន 9 ដងផងដែរ។