Man Utd ផ្តល់តម្រុយនៃការផ្ទេរ Harry Maguire ក្រោយប្រកាសចេញឯកសណ្ឋានថ្មីរបស់ក្លឹប

ខែ​មិថុនា 28, 2023

Marcus Rashford, Luke Shaw, Bruno Fernandes, Jadon Sancho, Casemiro និង Lisandro Martinez គឺជាកីឡាករបុរសដែលត្រូវបានជ្រើសរើសដើម្បី យកគំរូដាក់គេហទំព័ររបស់ក្លឹប ក្នុងការប្រកាសចេញអាវឈុតថ្មីរបស់ក្លឹប Man United។

ទោះបីជាយ៉ាងណាក៏ដោយ ជាក់ស្តែង Harry Maguire មិនបានបង្ហាញខ្លួននោះទេ ចំពេលមានការរំពឹងទុកថា ប្រធានក្រុមអាចនឹងធ្វើដំណើរចេញពី Old Trafford នៅរដូវក្តៅនេះ។

Maguire មិន​មែន​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​តាំងនៅលើ​គេហទំព័រ​ផ្លូវ​ការ​របស់​ក្លឹប Man United នោះ​ទេ។

យ៉ាង​ណា​មិញ គាត់​បាន​បង្ហោះ​រូបភាព​ខ្លួន​គាត់​ក្នុង​អាវ​ថ្មី​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់​គាត់​ដោយ​មាន​ចំណង​ជើង​ថា “រដូវ​កាល​ថ្មី = អាវ​ថ្មី”។

យោងតាម ​​Mail Online ប្រធានក្រុម Maguire ស្ថិតក្នុងចំណោមកីឡាករ 13 នាក់ដែល United បើកចំហរក្នុងការលក់ ខណៈដែលក្លឹបសម្លឹងរកការប្រមូល ប្រាក់បានរហូតដល់ 100 លានផោនពីការចាកចេញ៕