Man Utd ត្រៀម ៤៥លានផោន សម្រាប់អ្នកចាំទីអង់គ្លេសរូបនេះ

ខែ​មិថុនា 20, 2023

អង់គ្លេស៖ យោងតាមសារព័ត៌មាន Daily Star បានឱ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានត្រៀមប្រាក់ដេញថ្លៃចំនួន ៤៥លានផោន ដើម្បីផ្តល់ទៅកាន់ក្លឹប Everton សម្រាប់ការចុះហត្ថលេខាលើអ្នកចាំទីកីឡាករ Jordan Pickford នារដូវកាលដោះដូរកីឡាករ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានអ្នកគាំទ្រក្លឹបបិសាចក្រហមប៉ាន់ស្មានថា ក្លឹបអាចនឹងនាំយករូបគេ មកជំនួសអ្នកចាំទី David De Gea ប្រសិនបើគាត់សម្រេចចិត្តចាកចេញពីក្លឹប៕