Ronaldo ពន្យល់ពីស្ទាយអបអរដ៏ល្បីរបស់ខ្លួន Siiuuu

ខែ​មិថុនា 20, 2023

បរទេស៖ Cristiano Ronaldo បានប្រើប្រាស់ស្ទាយអបអរ ‘Siiuu’ ស្ទើរតែពេញមួយអាជីពរបស់គាត់ ប៉ុន្តែតើការអបអរមួយនេះមានប្រភពមកពីណា?

នៅក្នុងបទសម្ភាសន៍ឆ្នាំ 2019 ជាមួយប៉ុស្តិ៍ YouTube SOCCER.COM Ronaldo បានពន្យល់អំពីមូលហេតុដែលគាត់ធ្វើស្ទាយអបអរមួយនេះ។ Ronaldo បាននិយាយថា «វាជារឿងធម្មតាទេ – និយាយឱ្យស្មោះត្រង់ទៅ ខ្ញុំធ្វើវាដោយមិនដឹងខ្លួន។

ហើយចាប់តាំងពីពេលនោះមក ខ្ញុំចាប់ផ្តើមធ្វើវារហូត ហើយខ្ញុំមានអារម្មណ៍ថា អ្នកគាំទ្រ ចាប់អារម្មណ៍វា ព្រោះនៅពេលដែលពួកគេឃើញខ្ញុំ ពួកគេបានស្រែកថា ‘Cristiano, Siiuuu!’

ខ្ញុំចាប់ផ្តើមមានអារម្មណ៍ភ្ញាក់ផ្អើល ដោយមនុស្សត្រូវបានរំលឹកអំពី Cristiano ដោយសារតែ Siiuuu!’ ដូច្នេះ​វាជារឿងល្អ ទើបខ្ញុំធ្វើវារហូតទៅ»។

សូមទស្សនាវីដេអូខាងក្រោមនេះ