ខ្សែប្រយុទ្ធឈានមុខគេម្នាក់របស់ Man Utd នឹងរកចំណូលច្រើនជាងគេ នាពេលអនាគត…

ខែ​មិថុនា 19, 2023

អង់គ្លេស៖ ខ្សែប្រយុទ្ធកីឡាករ Marcus Rashford របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងក្លាយទៅជាអ្នករកចំណូលបានច្រើនជាងគេជាមួយនឹងកិច្ចសន្យាថ្មី ។

កីឡាករសញ្ជាតិអង់គ្លេសរកបាន ៣០គ្រាប់ ក្នុងការប្រកួតទាំងអស់ក្នុងរដូវកាល ២០២២-២៣ នៅលីគអង់គ្លេស Premier League ។ Rashford កំពុងទាមទារប្រាក់ឈ្នួលចំនួន ៥០០,០០០ ផោន ក្នុងមួយសប្តាហ៍ ដើម្បីបន្តកិច្ចសន្យាថ្មីជាមួយក្លឹប ។

ជាក់ស្តែងកីឡាករវ័យ ២៥ឆ្នាំរូបនេះទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន ២០០,០០០ ផោន ក្រោមលក្ខខណ្ឌបច្ចុប្បន្នរបស់គាត់ ប៉ុន្តែការបន្តកុងត្រានឹងធ្វើឱ្យប្រាក់ឈ្នួលគាត់ឡើងដល់ ៣៧៥,០០០ ផោន

ក្នុងមួយសប្តាហ៍ ដែលលើសពីកញ្ចប់ប្រាក់ឈ្នួល ៣៥០,០០០ ផោន របស់អ្នកចាំទីឆ្នើម David de Gea ហើយលោក Erik Ten Hag តែងតែមានទំនុកចិត្តថា Rashford នឹងបន្តកុងត្រាថ្មីរបស់គាត់ជាមួយក្លឹបជាក់ជាមិនខាន។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានជាប់ក្នុងសៀវភៅនៅក្លឹបបិសាចក្រហម Manchester United ហើយឥឡូវនេះគាត់មានគ្រាប់បាល់ចំនួន ១២៣គ្រាប់ ការបញ្ជូនបាល់ ៦៨ដង ជាមួយនិងការលេង ៣៥៩ប្រកួត នៅគ្រប់ការប្រកួតទាំងអស់៕